ក្រោយបញ្ចប់សង្គ្រាម ដោយមានកិច្ចអន្តរាគមន៎ពីអន្តរជាតិ(UN)នៅអំឡុងឆ្នាំ1993តម្រូវឲ្យមានការបោះឆ្នោត ។
ការអភិវឌ្ឍន៍ប្រទេស គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ រហូតភ្លេចគិតដល់វិស័យការពារជាតិ ដែលទើបងើបចេញពីសង្គ្រាម។ នៅពេលដែលចរន្តប្រព័ន្ធច្បាប់អន្តរជាតិត្រូវបានបាត៎បង់ដោយសារប្រទេសមហាអំណាចទាំង5ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលធ្លាប់តែរួមគ្នាដោះស្រាយវិវាទត្រូវបាត់បង់តួនាទី ទៅធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន រហូតមានសាលក្រមបង្គាប់ឲ្យចាប់ខ្លួនលោកពូទីប្រធានាធិបតីរុស្ស៊ីដែលជាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង 5 ធ្វើឲ្យកម្ពុជាដែលរងនូវការឈ្លានពានពីសំណាក់ប្រទេសជិតខាងសៀម លែងមានតម្លៃក្នុងការស្វែងរកដំណោះស្រាយតាមច្បាប់អន្តរជាតិតទៅទៀតហើយ ។ ជាក់ស្ដែងបើអំណាចច្បាប់និងអំណាចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅមានប្រសិទ្ធិភាព នោះរុស្ស៊ីក៏មិនអាចបន្តធ្វើសង្គ្រាមឈ្លានពានអ៊ុក្រែនបានដែរ។
ទោះបីកន្លងមកក៏ដូចជាបច្ចុប្បន្នមានមតិលើកឡើងពីខ្មែរនៅក្រៅប្រទេស ធ្វើការរិៈគន់ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ថាបា នព្រងើយកន្តើយមិនបានបំពេញតួនាទីក្នុងការរៀបចំពាក្យបណ្ដឹងរឿងប្រទេសសៀមឈ្លានពានកម្ពុជាទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងតុលាការអន្តរជាតិ (iCJ)ក្ដីតើការស្រមើល៍ស្រម័យប្ដឹងបែបហ្នឹងវាគ្រាន់តែជាប្រជាភិថុតសង្រាមដើម្បីតែចំណេញនយោបាយតែប៉ុណ្ណោះ។ព្រោះច្បាប់និងលក្ខន្តិកៈរបស់អង្គការសហប្រជាជាតិរាល់ការសម្រេចអ្វីមួយបើសមាជិកនៃក្រុមប្រឹក្សាទាំង5មានមួយវ៉េតូគឺមិនអាចយកទៅអនុវត្តន៍បានទេ។
យើងអាចមើលឃើញនូវស្ថានការណ៍បច្ចុប្បន្នរួមមាន អ៊ីស្រាអ៊ែលបង្កើនថវិការការពារជាតិដើម្បីទប់ស្កាត់ការឈ្លានពាន បើរង់ចាំច្បាប់និងដំណោះស្រាយតាមអន្តរជាតិ តើអ្នកវិភាគណាហ៊ានអះអាងថាប្រទេសអ៊ីស្រាអ៊ែអាចមានប្រទេសរហូតមកដល់សព្វថ្ងៃ ។ ជប៉ុនដែលជាប្រទេសប្រកាន់យកសន្តិភាពនិយមក្រោយចាញ់សង្គ្រាមលោកលើកទី2 ប៉ុន្តែក៏ត្រូវបង្កើនថវិការការពារជាតិទ្វេដងក៏ព្រោះតែមិនអាចទៅរំពឹងលើស្ថាប័នអន្តរជាតិរហូតហ៊ានប្រកាសសង្គ្រាមល្គឹកណាមានការឈ្លានពានមកលើប្រទេសជិតខាងខ្លួនថែមទៀតផង។ដោយមើលឃើញកត្តាដោះស្រាយនៅតុលាការនិងអង្គការសហប្រជាជាតិមិនអាចស្វែងរកដំណោះស្រាយបាននេះហើយ ទើបកម្ពុជាគ្មានអ្វីក្រៅពីជំរើសការទូត និងពង្រឹងលើវិស័យការពាជាតិដើម្បីការពារទឹកដី ទើបការចចារអាចទទួលបានលទ្ធផលល្អ ឈានទៅរកសុខសន្តិភាពបានយូរង្វែង ៕




