រដ្ឋបាលសាលាខេត្តកណ្ដាលបានទទួលពាក្យបណ្ដឹងស្នើសុំអន្តរាគមន៍ទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី-ប្រធានព្រឹទ្ធសភាជាតិ របស់ប្រជាពលរដ្ឋ ៨ គ្រួសារ នៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល តាំងពីថ្ងៃទី 31 / 12 / 2025 បើគិតមកដល់ពេលនេះ គឺមានរយៈពេលជាង 4 ខែហើយ ។
តាមការសាកសួរពីគណៈកម្មការទទួលពាក្យបណ្ដឹងព្រឹទ្ធសភា តើមានការដោះស្រាយតាមពាក្យបណ្ដឹងនៅខេត្ត-ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដីដែរឬទេ? ។ ពុំមានការដោះស្រាយអ្វីទាំងអស់ សូម្បីពាក្យបណ្ដឹងសុំអន្តរាគមន៍ទៅ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ដែលទើបមកថ្មីបានចុះហត្ថលេខាឲ្យបង្កើតក្រុមការងារចុះពិនិត្យទីតាំងដីដើម្បីធ្វើរបាយការជាក់ស្ដែងតាមសំណើ ឯកឧត្ដម តាំង ម៉េងលាង អភិបាលរងខេត្ត ក៏ពួកមន្ត្រីមិនចុះទៅដែរ មិនដឹងថា ហត្ថលេខាអភិបាលខេត្តមានតម្លៃឫអត់នោះទេ ។ នៅពេលគណៈកម្មការព្រឺទ្ធសភាសួរថា បើមិនចុះដល់ទីតាំងដី ធ្វើរបាយការបានយ៉ាងម៉ិច? ។ មានពិបាកអីពួកគាត់ធ្វើរបាយការណ៍នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គូសវាសក្នុងកុំព្យូទ័រដីអាងកន្លែងណា ដែលធ្វើប្លង់ឲ្យឈ្មួញ ហើយកាត់ចេញចំណែកដីមិនព្រមលក់ឲ្យឈ្មួញ គឺគាត់ឃ្វៀលដាក់បញ្ចូលថា ជាដីអាងរដ្ឋ ទើបដីប្រជាពលរដ្ឋមានព្រំប្រទល់ជាប់ជាមួយនឹងដីមានប្លង់រឹង ។ ចំណែកការអះអាងរបស់មន្ត្រីខេត្តនិងមន្ត្រីជំនាញស្រុកស្អាងវិញពាក់ព័ន្ធដីអាងគឺធ្វើការបកស្រាយខុសៗគ្នាទាំងអស់ ។
លោក ស៊ឹម ភី អតីតៈប្រធានការិយាល័យស្រុកស្អាង បានបញ្ជាក់ប្រាប់នៅថ្ងៃទី23/8/2023នៅផ្ទះគាត់ថា ប្រាំងម៉ិញមានមន្ត្រីពីរនាក់ម្នាក់ឈ្មោះ ក្រួច សុត ជាមន្ត្រីភូមិបាលស្រុកស្អាង ម្នាក់ទៀតដូចជាឈ្មោះ អ៊ុំ ឡុង ជិះឡានមកយកឯកសារមកឲ្យខ្ញុំស៊ីញ៉េដោយសន្យាថា ចាំឧកញ៉ាគាត់ឲ្យឡាន 1 ព្រោះឧកញ៉ាគាត់ចិត្តទូលាយទេ ។ ដល់ពេលគាត់ឲ្យអានឯកសារឲ្យស្ដាប់ គឺដីដែលគេរៀបចំដាក់ជាដីអាងនោះគឺមានទំហំ36ហិកតា ។ ស្របគ្នានិងពាក្យលោកធឿន វុទ្ធីជាមន្ត្រីអង្គរក្សដែលជាកូនធម៌លោកជំទាវហ៊ុន ប៊ុនធឿននៅពេលសួរនាំធ្លា ប់ចុចទូរស័ព្ទរួចបញ្ជាក់ប្រាប់ក្នុងផែនទីថា ដីអាងទួលពន់រៃមានទំហំ36ហិកតា តែពេលនេះមន្ទីរកាត់ឃ្វៀលអស់28ហិកតា ហើយនៅសល់8ហិកតាទៀតមិនទាន់កាត់ឃ្វៀល ។ ចំណែកលោក ពន់ លៃ មានតួនាទីជាអនុប្រធានការិយាល័យភូមិបាលស្រុកស្អាងតែងធ្វើការអះអាងថា ដីអាងទួលពន់រៃបានចុះបញ្ជីជាដីអាងរដ្ឋតាំងពីឆ្នាំ2005មកម្លេះ បើគិតពីការបញ្ជាក់របស់មន្ត្រីសាលាខេត្តគឺទើបតែបានចុះបញ្ជីនៅឆ្នាំ2021 ។ គ្រាន់តែការអះអាងរបស់មន្ត្រីស្រុកខុសគ្នាដល់ទៅ16ឆ្នាំ ។ ហើយបើគិតដល់ការអះអាងរបស់លោក ស៊ឹម ភី មន្ត្រីចូលនិវត្តន៍តាំងពីឆ្នាំ2015ថា បានយកឯកសារមកឲ្យគាត់ស៊ីញ៉េគឺខុសគ្នា2ឆ្នាំចំពោះការអះអាងរបស់មន្ត្រីខេត្ត ។ រីឯមន្ត្រីស្រុកគឺខុសដល់ទៅ18ឆ្នាំឯណោះ ។
វាមិនមានអ្វីចម្លែកទេនៅពេលប្រជាពលរដ្ឋ8គ្រួសារសម្រេចដាក់ពាក្យបណ្ដឹងទៅក្រសួងរៀបចំដែនដីចំនួនពីរលើក ។ លើកទី 1 ត្រូវឆ្លងកាត់5ស្ថាប័ន ។ ចូលមកដល់ស្ថាប័នចុងក្រោយ គឺនាយកកដ្ឋានអធិការកិច្ចត្រូវបានលោក ភីន ចាន់ធីន លើកឯកសារ 1ៗ រួចបញ្ជាក់ច្បាស់ៗថា តើរូបភាពដីផ្ទះដែលជាប់នឹងផ្លូវបែបហ្នឹង តើថាជាដីអាងយ៉ាងម៉ិច តើមានទិញពាក្យនៅភូមិបាលឲ្យបន្ត្រីជំនាញចុះបញ្ជីឲ្យតាមរយះលោកមេឃុំហើយឫនៅ? កុំចេះតែចោទថាគេមិនធ្វើឲ្យប្រយ័ត្នគេប្ដឹង ។ ចាំគេមិនធ្វើឲ្យចាំមកប្ដឹងម្ដងទៀត តែឲ្យមន្ត្រីឃុំស្រុកគេបញ្ជាក់ពីមូលហេតុផង ។ ចំណែកមេឃុំនិងភូមិបាលស្រុកមិនព្រមចុះបញ្ជីឲ្យហើយ ហើយក៏អត់ព្រមបញ្ជាក់ពីមូលហេតុដោយមេឃុំប្រាប់ថាខ្លាចជាប់គុកឆ្កុយទៅវិញ ។
នៅពេលប្ដឹងទៅក្រសួងលើកទីពីរ គឺឃើញតែមន្ត្រីពីរ នាក់ជាស្ត្រីតេមកសួរឲ្យផ្ញើប្លង់ដឺម៉ាស់អ្នកប្ដឹងព្រោះលេខនិយាមកាមើលមិនច្បាស់(012886693) ។ កន្លងទៅ3ថ្ងៃមានស្ត្រីម្នាក់ទៀតទូរស័ព្ទមកថា គាត់ចុះមកដល់ស្រុកស្អាងហើយ(087332255) នៅពេលសួគាត់ថា តើពួកខ្ញុំទាំង8គ្រួសារអាចសុំជួបបង្ហាញទីតាំងដីបានទេ?។ មិនដឹងត្រូវនិយាយថា លោកស្រីឫលោកជំទាវនោះទេ ព្រោះពុំបានជួបនិងមិនដឹងពីសមាសភាពពិត ។ គ្រាន់តែទួលបានចម្លើយពីគាត់ថាប្លង់ដីដែលមេភ្មមិ មេឃុំ អភិបាលស្រុកស៊ីញ៉េគឺពួកគាត់មិនអាមើលដីអាងនឹងភ្នែកដឹងនោះទេ ។ ចំណែកដីនៅជុំវិញនឹងគឺជាដីឯកជនមានប្លង់អស់ហើយ ។ ស្ដាប់ប្រសាសមន្ត្រីបំរើរាស្ត្រចុះទៅអត់ដល់ទីតាំងដីទេតែបកស្រាយដូចសារិកាកែវដែលគេចិញ្ចឹមត្រាប់តាមមនុស្ស ។ ហើយអ្វីដែលពិសេសខ្លាំងជាងនេះទៅទៀតមន្ត្រីគឺនៅក្នុងរបាយការណ៍បែជាសរសេរទាំងបំពានថាបានជួបមន្ត្រីជំនាញខេត្ត ស្រុកចុះទៅពិនិត្យដល់ទីតាំងដីជាក់ស្ដែងព្រោះជារបាយការណ៍ភូតកុហកឯកឧត្ដមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីតែប៉ុណ្ណោះដើម្បីទទួលបានហត្ថលេខទទួលស្គាល់ជាផ្លូវការណ៍ពីរដ្ឋមន្ត្រី ។ សូម្បីនៅក្នុងក្រសួងតែមួយក៏ខាងនាយកដ្ឋានអធិការកិច្ចគាត់គ្រាន់តែមើលទីតាំងដីក្នុងរូបថតគាត់ដឹងថាមិនមែនជាដីអាង ។ ចំណែកលោកស្រីឫលោកជំទាវដែលជាមន្ត្រីទទួលបេសកកម្មបំរើរាស្ត្របែទៅជាធ្វើការអះអាងថាដីអាងមេឃុំមេស្រុកមិនមែនមើលនិងភ្នែដឹងនោះទេទៅវិញព្រោះធ្លាប់តែក្មេងឃ្វាលគោក៏ស្គាល់ទឹកថ្លុក-ទឹកបឹង-ទឹកអាងដែរ ។
ជាសំណូមពររបស់ប្រជាពលរដ្ឋដែលបានរៀបរាប់ពីសកម្មភាពមន្ត្រីបំរើរាស្ត្រខាងលើ ទោះមិនទាន់ក្បោះក្បាយអស់ក៏សូមមេត្តាថ្នាក់ដឺកនាំចាត់តាំងមន្ត្រីចុះសិក្សាស្រាវជ្រាវដល់ទីតាំងដីជាក់ស្ដែងរួចធ្វើរបាយការណ៍ដែលមិនមានការភូតកុហកដើម្បីធ្វើការឆ្លើយតបជូនស្ថាប័នព្រឹទ្ធសភាដែលបានពិនិត្យយ៉ាងម៉ត់ចត់លើពាក្យបណ្ដឹងសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ8គ្រួសារជំរុញឲ្យមានការដោះស្រាយប្រកបដោយសមធម៌ដែលសម្ដេចតេជោតែងក្រើនរំលឹកដល់មន្ត្រីត្រូវមានតួនាទីបំរើរាស្ត្រ ៕












