កន្លងមកប្រជាពលរដ្ឋតែងដាក់ការរំពឹងទុកថា ហត្ថលេខាមេភូមិ-មេឃុំ-អភិបាលស្រុកលើឯកសារដីធ្លី គឺជាចំណែកមួយ នៃការអនុវត្តន៍ស្របតាមច្បាប់ ដើម្បីអាចបន្តធ្វើប្លង់រឹងបាន។ ផ្ទុយទៅវិញ តួនាទីមេឃុំ-មេស្រុកដែលចុះហត្ថលេខាទទួលស្គាល់លើដីប្រជាពលរដ្ឋទៅជាអត់តម្លៃតាមផ្លូវច្បាប់ទៅវិញ ។
ជាក់ស្ដែង ហត្ថលេខាលោក ពេជ្រ-បូរាណ មេឃុំក្រាំងយ៉ូវ និងហត្ថលេខាលោក ជឺ-គឹមហៃ អភិបាលស្រុកស្អាង ដែលចុះហត្ថលេខាទទួលស្គាល់លើទំហំដីប្រជាពលរដ្ឋ បែរជាលោកមេឃុំក្រាំងយ៉ូវ ដែលបានតួនាទីតាមការបោះឆ្នោតគាំទ្រពីរាស្ត្រ បែរជារុញប្រជាពលរដ្ឋឲ្យទៅសួរមន្ត្រីភូមិបាលទៅវិញ ។
ចំណែកលោកអភិបាលស្រុកវិញ បានប្រកាសនៅក្នុងអង្គប្រជុំថាបើពលរដ្ឋដាក់ពាក្យស្នើសុំហើយបើមិនស៊ីញ៉េឲ្យទៅវាមិនកើតសំខាន់លើមន្ត្រីជំនាញទៅវិញទេ ឆ្កុយបោះគាត់ទៅ។
ផ្អែកតាមគោលការរដ្ឋបាលក្នុងការអនុវត្តន៍ធ្វើប្លង់ជូនប្រជាពលរដ្ឋ គឺមេឃុំមុននឹងចុះហត្ថលេខា គឺត្រូវមើលពីលិខិតស្នាមដែលមានការបញ្ជាក់ពីមេភូមិជាមុនសិន ។ សូម្បីសម្ដេចតេជោ កាលនៅជានាយករដ្ឋមន្ត្រីក៏ធ្លាប់លើកឡើងថា មានតែមេភូមិ-មេឃុំដែលស្គាល់ពីស្ថានភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានច្បាស់ពិតប្រាកដ ។ ចុះបើមូលដ្ឋានស៊ីញ៉េហើយ បែរជាក្រុមមន្ត្រីជំនាញខ្លះធ្វើការអះអាងថា ដីចុះបញ្ជីនៅឆ្នាំ2023 ចំណែកភូមិបាលស្រុកថាចុះបញ្ជីតាំងពីឆ្នាំ2005 រីឯមន្ត្រីជំនាញខេត្តវិញបានបញ្ជាក់នៅក្នុងអង្គប្រជុំថាដីនេះបានចុះបញ្ជីនៅឆ្នាំ2021 ។
បើមន្ត្រីជំនាញទាំងបីនាក់សុទ្ធតែបានអះអាងថាបានស៊ីញ៉េលើឯកសារចុះបញ្ជីលើដីប្រជាពលរដ្ឋ8គ្រួសាររួមមាន លោក ស៊ឺម-ភី អតីតប្រធានការិយាល័យធនធានទឹកស្រុកស្អាង ត្រូវបានមន្ត្រីភូមិបាលយកឯកសារមកឲ្យគាត់ស៊ីញ៉េនៅដើមឆ្នាំ2023 ។ ចណែកលោក ពន់-លៃ អនុប្រធានភ្មមិបាលស្រុកសូម្បីក្នុងអង្គប្រជុំក៏បញ្ជាក់ថាដីនេះបានចុះបញ្ជីតាំងពីឆ្នាំ2005 ។ ចំណែកប្រជុំនៅខេត្ត បែរជាបញ្ជាក់ថា ដីនេះបានចុះបញ្ជីនៅឆ្នាំ2021 ក្រោមអធិបតីភាពលោក ស្រេង-លឹមហួរនាយករងរដ្ឋបាលសាលាខេត្តកណ្តាល ។ តើឲ្យប្រជាពលរដ្ឋទៅរំពឹងលើមន្ត្រីបំរើរាស្ត្របានដោយរបៀបណា?
ផ្អែកតាមតថភាពជាក់ស្ដែង មន្ត្រីបីស្ថាប័នធ្វើការអះអាងកំណត់ទីតាំងដីខុសគ្នាទាំងបី គឺពិតជាបានបង្ហាញថាអាចមាន2ខុសនិង1ត្រូវ ។ បើចង់ស្វែងរកដំណោះស្រាយក្នុងនាមជាមន្ត្រីបំរើរាស្ត្រ ភស្តុតាងនៃការអះអាងខាងក្រោមពិតជាមិនពិបាកក្នុងការដោះស្រាយឡើយ លើកលែងតែមន្ត្រីស្វែងរកផលប្រយោជន៍ពីញើសឈាមរាស្ត្រ ។ ហើយរយៈកាលកន្លងមក គំរូនៃសកម្មភាពបំរើរាស្ត្រសម្ដេចតេជោនិងសម្ដេចបវរធិបតីបានផ្ដល់អនុសាស្ត្ររួមទាំងសកម្មភាពដូចខាងក្រោមជាគំរូស្រាប់។ឫមួយដូចដែលមន្ត្រីសូរិយោដីខេត្តឈ្មោះនីដែលយកឯកសារប្រជាពលរដ្ឋទាំង8គ្រួសារដើម្បីរត់ការធ្វើប្លង់ហើយបានឆ្លើយតបមកប្រាប់វិញថាលេខនិយាមកាដីពលរដ្ឋទាំង8គ្រួសារមិនអាចធ្វើបានទេព្រោះជាដីដែលជាន់លើប្លង់រឹងឈ្មោះកុយ-វីមេការឧកញ៉ាឈ្មួញទិញដី ។ ឮថាដីទាំងអស់នោះគេលក់ឲ្យក្រុមហ៊ុនចិនអស់ហើយ ។ បើពិតជាដូចការអះអាងរបស់មន្ត្រីឈ្មោះនីពិតមែន ការដាក់បញ្ចូលដីពលរដ្ឋ8គ្រួសារជាដីអាងរដ្ឋគ្រាន់ជាលេសដើម្បីបន្តនិតិវិធីលក់ឲ្យឈ្មួញតែប៉ុណ្ណោះ(ព្រោះអាចគេទទួលផលប្រយោជន៍ពីឈ្មួញអស់ហើយ) ។ ម្យ៉ាងវិញទៀត ឯកឧត្ដម គួច-ចំរើន ទើបតែមកកាន់តួនាទីនៅខេត្តកណ្ដាល បើពុំបានសិក្សាស្វែងយល់តាមរយៈប្រជាពលរដ្ឋទេគឺពិតជាបានទុកឱកាសឲ្យមន្ត្រីខិលខូចច្របាច់ករាស្ត្រផ្ទុយទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចទាំងពីរដែលតែងតែរំលឹកឲ្យមន្ត្រីគឺជាអ្នកបំរើរាស្ត្រ។ ព្រោះអត្ថន័យពិតជាមន្ត្រីបំរើរាស្ត្រលុះត្រាណាតែមន្ត្រីចុះទៅជួបរាស្ត្រដើម្បីសិក្សាស្វែងយល់ពីស្ថានភាពដីជាក់ស្ដែងរួចធ្វើរបាយការណ៍ជូនថ្នាក់លើពិនិត្យនឹងសម្រេច ។ បើគ្រាន់តែគូសវាសក្នុងផែនទីក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រួចធ្វើរបាយការណ៍ គឺមិនខុសអ្វីដែលអតីតសម្ដេចតេជោកាលនៅជានាយករដ្ឋមន្ត្រីធ្លាប់បានរំលឹកដល់មន្ត្រីថាកុំមើលផែនទីព្រោះជាដីស្រែមិនមែនដីព្រៃនោះទេហើយថែមទាំងបានជម្រុញឲ្យជំនាធ្វើប្លង់ឲ្យពលរដ្ឋថែមទៀតផង ៕














