ឧបករណ៍ឆក់ត្រី ដែលនាំចូលពីជប៉ុន ម៉ាក HASAKYN (ហាសាគីន) ដែលច្បាប់កម្ពុជាបានកំណត់ថា ជាឧបករណ៍ល្មើសច្បាប់ បាននិងកំពុងផ្សព្វផ្សាយលក់នៅតាមបណ្ដាញfecebookបានដោយសេរីទៅវិញ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននាំចូលថែមទាំងបានឡង់សេពីកម្រិតនៃកម្លាំងឆក់បានរហូត25fet ហើយមានកម្លាំងឆក់ចុះទៅក្រោមទឹកបានដល់ជម្រៅ5ម៉ែត្រ ហើយត្រីប្រភេទណាក៏ត្រូវតែងាប់អណ្ដែតមកលើទឹកដែរ ។
រយៈកាលកន្លងមកតួនាទីបង្ក្រាបបទល្មើសឆក់ត្រី គឺជាដែនសមត្ថកិច្ចមន្ត្រីជលផល សហការចុះបង្ក្រាបជាមួយកម្លាំងមន្ត្រីនគរបាលឃុំ-ស្រុក-ខេត្តហើយក៏មានជនល្មើសមួយចំនួនត្រូវ បានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសដាក់ពន្ធនាគារថែមទៀតផង។ចុះហេតុអ្វីក៏ឧបករណ៍ឆក់ត្រីល្មើសច្បាប់ បែរជាអាចអនុញ្ញាតឲ្យក្រុមហ៊ុននាំចូល និងផ្សព្វផ្សាយលក់បានដោយសេរីបែបហ្នឹង។
ដើម្បីធានាដល់ការអនុវត្តន៍បង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព រាជរដ្ឋាភបាលអាណត្តិមុនបានប្រើកណ្ដាប់ដៃដែក ដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកម្លាំយោធាសហការចុះបង្ក្រាបបន្ថែម ។ តើការអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការនាំចូលឧបករណ៍ល្មើច្បាប់ហើយអាចធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមបានដោយសេរីបែបហ្នឹងតើអាចបង្ក្រាបបទល្មើសឆក់ត្រីតាមបទបញ្ជានាយករដ្ឋមន្ត្រីបានដែឬទេ? ។ ម្យាងវិញទៀត ក្រសួងមហាផ្ទៃ គឺជាសេនាធិការផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល,ដែលទទួលបានសិទ្ធិបង្កើតស្ថាប័ននាយកដ្ឋានបង្ក្រាបឧបករណ៍និងការផ្សព្វផ្សាយល្មើសច្បាប់ដើម្បីធានាដល់គោលនយោបាយនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ។ ពុំនោះទេ ការដែលមន្ត្រីជំនាញហាក់ពុំបានយកចិត្តទុកដាក់ទៅលើក្រុមហ៊ុនដែលអាចនាំចូលឧបករណ៍ល្មើសច្បាប់ថែមទាំងអាចធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមបានដោយសេរីបែបហ្នឹង គឺជារបាំងទប់ស្កាត់គោលនយោបាយនិងបទបញ្ជានាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបបទល្មើសនេសាទជាក់ជាមិនខាន ៕




