បេនឡាន​អនាធិបតេយ្យ​នៅ​មុខកា​រ៉ា​ស​សាំង​តេលា​ខ្មែរ ក្នុង​ខណ្ឌ​ដូនពេញ លើ​ផ្លូវជាតិ​លេខ 5 បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​

បេនឡាន​អនាធិបតេយ្យ​នៅ​មុខកា​រ៉ា​ស​សាំង​តេលា​ខ្មែរ ក្នុង​ខណ្ឌ​ដូនពេញ លើ​ផ្លូវជាតិ​លេខ 5 បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​

​បើ​គេ​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ 5 ចេញ​ពី​ក្រោម​ស្ពាន​ជ្រោយចង្វារ​ប្រហែល​100​ម៉ែត្រ គេ​សង្កេតឃើញ​ហាង​សាំង​តេលា​ខ្មែរ​នៅ​ខាងស្ដាំ​ដៃ ដែល​មាន​រថយន្ត​តាក់ស៊ី​ចត​នៅតាម​បណ្ដោយ​ផ្លូវ​ទល់មុខ​កា​រ៉ា​ស​សាំង​កំពុង​ធ្វើ​សកម្មភាព​ដេញ​ស្ទាក់​ចាប់​ម៉ូយ​យ៉ាង​អនាធិបតេយ្យ ។​

​សកម្មភាព​ចត​ឡាន​តាម​ដងផ្លូវ​និង​ដេញ​ចាប់​ម៉ូយ​បង្ករ​ឲ្យមាន​ការកកស្ទះ​ចរាច​រញឹ​កញាប់​ហើយក៏​បាន​ធ្វើឲ្យ​សណ្ដាប់ធ្នាប់​នៅតាម​បណ្ដោយ​ផ្លូវជាតិលេខ 5 ក្នុង​ខណ្ឌ​ដូនពេញ កាន់តែ​ធ្វើឲ្យ​អ្នក​ធ្វើ​ដំណើ​ដោយ​មធ្យោបាយ​រថយន្ត​និង​ម៉ូតូ​ជួប​ការលំបាក ។ ទីតាំង​រថយន្ត​តាក់ស៊ី​ចត​នៅ​តាម​បណ្ដោយ​ផ្លូជា​តិលេខ​5​មុខកា​រ៉ា​ស​សាំង​ដេញ​ចាប់​ម៉ូយ​យ៉ាង​អនាធិបតេយ្យ​បែបនេះ ត្រូវបាន​គេ​ដឹងថា មាន​ការឃុបឃិត​ពី​មន្ត្រី​សណ្ដាប់ធ្នាប់​ដោយ​តម្រូវ​ឲ្យ​រថយន្ត​តាក់​ស៊ី​មួយគ្រឿអា​ចចតចាប់​ម៉ូយ​បាន​ក្នុងរយៈពេល​2​ម៉ោង​ត្រូវ​បង់លុយ​ឲ្យ​ម្ចាស់បេន​20000៛ ។ ឬថា ឲ្យតែ​បានលុយ ទោះបី​គ្មាន​ច្បាប់​អនុញ្ញាត​និង​ធ្វើឲ្យប៉ះពាល់​ដល់​ការធ្វើ​ដំណើរពលរ​ដ្ឋ​យ៉ាងណាក៏ដោយ ក៏​លោក​អភិបាល​ខណ្ឌ​សុខចិត្ត​បិទ​ភ្នែក​មែន​ទេ​?​។

​មិនទាន់​អាច​ស្វែងរក​លេខ​ទូរស័ព្ទ​អភិបាល​ខណ្ឌ​សុំ​ការបំភ្លឺ​បាន​ទេ សង្ឃឹមថា​នឹង​មាន​ការ បកស្រាយ​ឲ្យបាន​កាន់តែ​ច្បាស់​នៅ​លេខ​ក្រោយ​ទៀត ៕

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ