មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​សហការ​ជាមួយ​ក្រសួង​រៀបចំ​យុទ្ធនាការ​និយាយថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​

មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​សហការ​ជាមួយ​ក្រសួង​រៀបចំ​យុទ្ធនាការ​និយាយថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​

ដោយ​÷​ថន ថេន
​នៅ​ព្រឹក​ថ្ងៃទី 2 ខែវិច្ឆកា ឆ្នាំ​2026 មន្ទី​រពត័​ត៌​មាន​ខេត្ត​ព្រៃវែ​ង ដោយ​មាន​កិច្ចសហការ​ពី​ក្រសួង​ព័ត៌មាន​បាន​រៀបចំ​បើក​យុទ្ធនាការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» នៅ​វិទ្យាល័យ​ព្រះ​អង្គ​ឌួង​ក្នុង​ទី​រួម​ខេត្ត​ព្រៃវែង ។
​
តំណាង​រៀបចំ​កម្មវិធី​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ក្រោម​អធិបតីភាព​ឯក​ឌ​ត្ត​មម៉ែ​ន សាម៉ន​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ឯក​ឪ​ត្ត​ម​អន ភារះ​អភិបាលរង​ខេត្ត​ព្រៃវែ​ង​ទទួល​បន្ទុក​ព័ត៌មាន និង​លោក សៅ គ្រី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង រួមទាំង​មន្ត្រី​សាលាខេត្ត​ដោយមាន​សិស្ស​និស្សិត ដែល​ជា​យុវវ័យ​ចូលរួម​រាប់ពាន់នាក់​ញ៉ាំង​ឲ្យ​កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​កាន់តែ​មាន​ភាព​យល់ដឹង​ទូលំទូលាយ​នៅ​ទូទាំង​ខេត្ត​។​

​ឯកឧត្ដម អន ភារះ បាន​លើកឡើង​ថា ស្ថិត​ក្នុង​សម័យ​កាល​ដែល​ប្រព័ន្ធ​ឌីជីថល​មាន​ការ រីកចំរើន​ខ្លាំង បាន​ធ្វើឲ្យ​ព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធ​ឌីជីថល​មិន​ថា​នៅក្នុង​ប្រទេស​ក៏ដូចជា​នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​នៅលើ​ពិភពលោក​បាន​និង​កំពុង​រងគ្រោះ​ដោយសា​ព័ត៌មាន​ក្លែងក្លាយ​។​ស្ថិត​ក្នុង​បរិបទ​ដ៏​គ្រោះថ្នាក់​បែប​នេះ សិស្ស និស្សិត ដែល​ជា​យុវវ័យ​គឺជា​ធនធាន​ប្រកបដោយ​សក្ដានុពល​មិន​ត្រឹមតែ​អាច​ទប់ស្កាត់​ការ​ឆបោក​តាម​ព័ត៌មាន​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ គឺ​យុវវ័យ​ក៏​អាច​មាន​លទ្ធភាព​បញ្ជ្រាប​ការយល់ដឹង​ទៅដល់​ប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត​ឲ្យបាន​ដឹង​នឹង​អាច​ទប់ស្កាត់​រាល់​ផលប៉ះពាល់​ដែល​កើតថេញ​ពី​ព័ត៌មាន​ក្លែ​ង​ក្លាយ​បានថែមទៀត​ផង​។​

នេះ​ជា​ការរៀបថំ​យុទ្ធនាការ​បញ្ជ្រាប​ការយល់ដឹង​ស្ថិត​ក្នុង​បរិបទ​ធ្វើ​ការស្វែងយល់​ពី​ព័ត៌មាន​ក្លែងក្លាយ​នៅ​ខេត្ត​ព្រៃវែង​ជា​លើក​ទី 2 ។ ជា​លទ្ធផល​គឺ​អាច​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កាន់តែ​អាច​ទទួលបាន​ការយល់​ដឹង ក្នុងន័យ​អាច​បញ្ជៀ​ស​បាន​នូវ​ភាព​រងគ្រោះ​តាមរយៈ​ព័ត៌មាន​ក្លែងក្លាយ ពិសេស​គឺ​ការទទួលយក​នូវ​ព័ត៌មាន​ក្លែងក្លាយ​គឺ​បាន​បង្ក​ឲ្យមាន​ភាពថលាចល​និង​វឹក​វរ​ក្នុង​សង្គម​ហើយ​ក៏​អាច​ប្រឈម​នូវ​ទោសទណ្ឌ​ចំពោះមុខ​ថ្បាប់​ថែមទៀត​ផង​៕​

 

Filed in: ព័ត៌មានក្នុងប្រទេស