ប្រភពព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ SAT ROTH បានបង្ហាញរូបភាពប្រជាពលរដ្ឋជាថ្រើនគ្រួសារតវ៉ានៅមុខសាលាឃុំ ដោយបានលើកជាសំណួរថា ហេតុអ្វីក៏យកដីទីទួលរបស់ប្រជាពលរដ្ឋទៅថុះបញ្ជីដាក់ថាជាដីអាងរដ្ឋទៅវិញ។តំណាងប្រជាពលរដ្ឋក៏បានលើកឡើងដែថាហេតុអ្វីដីបឹងដែលមានអនុក្រឹត្យរាប់រយ រាប់ពាន់ហិកតាមិនយកដាក់បញ្ចូលជាដីអាងរដ្ឋទៅ។
គេហទំព័រកាសែតជាតិក៏មិនយល់និងមិនអាចដឹងបានដើម្បីធ្វើការបកស្រាយបានទេដែលមន្ត្រីសូរិយោដីគាត់យកដីទីទួលដែលប្រជាពលរដ្ឋលោកអាស្រ័យផលទៅចុះបញ្ជីដាក់ជាដីអាងគ្រប់គ្រងដោយរដ្ឋ។
បើធ្វើការប្រៀបធៀបទៅនឹងដីទួលពន់រៃនៅភូមិកំពង់ពោធិ៍ត្បូងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ប្រជាពលរដ្ឋកាប់រានអាស្រ័យផលលើដីតាំងពីឆ្នាំ១៩៧៩គឺមានរយះពេលជាង៤០ឆ្នាំ ដោយគ្រាន់តែមន្ត្រីភូមិបាលរៀបថំឯកសារសរសេរពាក្យអាងនៅពីមុខទួលរួចថុះបញ្ជីទៅជាអាងទួលពន់រៃ ដោយសហការណ៍ជាមួយឈ្មួញបង្ខំឲ្យប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់អាស្រ័យផលលក់ក្នុងតម្លៃថោកៗដោយគំរាមថាជាដីអាងរដ្ឋបើមិនលក់ក៏គេយកដែ។ចុងក្រោយឈ្មួញទិញបានធ្វើប្លង់រឹងរួចលក់ទៅឲ្យក្រុមហ៊ុនចិនចំណេញកប់ក្ដោងតើអាចគ្មានការពាក់ព័ន្ធផលប្រយោជន៍ជាមួយមន្ត្រីជំនាញដែឬទេ? ។ ចំណែកអ្នកដែលពុំព្រមលក់ត្រូវបានគេរៀបចំកាត់ឆ្វៀលចេញពីដីឈ្មួញដែលទិញដាក់ថាជាដីអាងរដ្ឋតែតាមការអះអាងរបស់មន្ត្រីសូរិយោដីខេត្តគឺដីប្រជាពលរដ្ឋត្រូវបានគេធ្វើប្លង់រឹងលក់យកលុយថែកគ្នាចាយអស់ទៅហើយ ។ ចំណែកលិខិតស្នាមចុះបញ្ជីថា ជាដីអាងរដ្ឋក្នុងឆ្នាំ២០២១ គឺគ្រាន់តែជានិតិវិធីក្នុងការផ្ទេរសិទ្ធិទៅឲ្យឈ្មួញដែលមានប្លង់រឹងស្រាប់តែប៉ុណ្ណោះ ។ ហើយការរៀបរាប់ត្រួសៗខាងលើ គ្រាន់ជាតឹកតាង ដើម្បីឲ្យប្រជាពលរដ្ឋដែលកំពុងតវ៉ាតាមហ្វេសប៊ុក SAT ROTH ដែលគេយកដីទីទួលធ្លាប់អាស្រ័យទៅចុះបញ្ជីជាដីអាងរដ្ឋ បានដឹងពីមូលហេតុពិតដើម្បីស្វែងរកការដោះស្រាយបន្ត ។ ព្រោះបើតាមបទពិសោធន៍ប្រភេទដីទួលដែលមន្ត្រីជំនាញចុះបញ្ជីថា ជាដីអាង គឺជាប្រភេទដីដែលមានហាងឆេងត្រូវបានមេឈ្មួញធំហ៊ានឲ្យតម្លៃខ្ពស់ទើបគេរៀបចំនិតិវិធីបែបហ្នឹង ៕





