យើងដឹងហើយថា ព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៦ គឺជាសោកនាដកម្មថ្មីមួយទៀត បណ្ដាលឲ្យសិស្សនៃវិទ្យាល័យប៊ែលធី ៥ នាក់ បានស្លាប់ដោយសារឡានដឹកសិស្សជួបឧបទ្ទវហេតុ រេចង្កូតក្រឡាប់ធ្លាក់ចូលស្រះ ។
ប្រភពព័ត៌មានចេញពីសាក្សីដែលឃើញហេតុការណ៍ ក៏ដូចជាសមត្ថកិច្ចចរាចរណ៍សុទ្ធសឹងតែបានបញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់នេះកើតឡើង គឺ៖
ទី1-មកពីមានម៉ូតូជិះគ្នាពីរនាក់បើកបញ្ជ្រាសគន្លងផ្លូវ ទើបធ្វើឲ្យអ្នកបើកឡានកាច់ចង្កូតបញ្ជៀសគ្រោះថ្នាក់ជាមួយម៉ូតូ ទើបធ្វើឲ្យឡានក្រឡាប់ធ្លា់ក់ចូលស្រះទឹក។
ទី2-គឺតៃកុងឡានបើកក្នុងល្បឿនលឿនពេក ស្របពេលទីតាំងសាលានៅមិនដល់ 1 គីឡូម៉ែត្រផង។
ក្រោយហេតុការណ៍ដែលបានកើតឡើងគួរឲ្យរន្ធត់ យើងសង្កេតឃើញ ការចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំនិងនៅតាមស្ថាប័នមួយចំនួន និងមហាជនជាច្រើនសុទ្ធតែបានបង្ហាញការសោកស្ដាយចំពោះកុមារី ដែលបានស្លាប់និងរបួសរួមទាំងអ្នកដែលបានរួចផុតពីគ្រោះថ្នាក់ថែមទៀតផង។
បើពិនិត្យពីស្ថានភាពទីតាំងសិស្សដែលជួលឡានក្រុងដឹកសិស្សចេញពីស្រុកពារាំងខេត្តព្រៃវែង គឺមានចម្ងាយមិនក្រោម30គីឡូម៉ែត្រនោះទេ ទើបទៅដល់សាលាប៊ែលធីព្រែកតាមាក់ ។ ចំណែកនៅស្រុកពារាំង វិទ្យាល័យក៏មានមិនតិចដែរ ដូចជាវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល-វិទ្យាល័យ ញឹម វណ្ណដា ស្នាយពលជាដើម ។ល។
ជាទស្សនៈផ្ទាល់ខ្លួន ការបញ្ជូនកូនដែលទើបបញ្ចប់ការសិក្សាចេញពីបឋមសិក្សាបានមួយឆ្នាំ ឬពីរឆ្នាំ វាគ្រាន់តែបានបង្ហាញពីលទ្ធភាពក្នុងគ្រួសារតែប៉ុណ្ណោះ ដោយពុំបានគិតដល់ហានិភ័យដែលអាចកើតមានចំពោះកូននោះឡើយ ។ ព្រោះមិនថា សាលារដ្ឋឬឯកជននោះឡើយ គឺពេលប្រលងឃើញមានអ្នកជាប់និងអ្នកធ្លាក់ដូចតែគ្នាទេ ។ ហើយកន្លងមក ឃើញកូនអ្នកមានរៀននៅសាលាប៊ែលធីប្រលងបាក់ឌុបដល់ទៅពីរដង នៅតែអត់ជាប់ទាល់តែរដ្ឋាភិបាមសម្រេថលុបការប្រលង ដោយមូលហេតុកូវីត ទើបអាចផ្ដល់សំណាងឲ្យកូនអ្នកមានពីនាក់បានជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ។ និយាយបែបហ្នឹង មិនមែនចង់រារាំងគ្រួសារអ្នកមានមិនឲ្យចូលរៀននៅសាលាឯកជននោះទេ ព្រោះយ៉ាងហោចណាស់ក៏ត្រូវជ្រើសរើសសាលាដែលមានរថយន្តដឹកជញ្ជូសិស្សដែ ទើបអាចបញ្ជៀសហានិភ័យ ដែលគ្មានការទទួលខុសត្រូវបាន ។
ដូចបានរៀបរាប់ខាងលើមាតាបិតាគួរយកពេលអប់រំកូនឲ្យបានច្រើន ព្រោះអនាគតកូន គឺវាស្ថិតនៅលើការខិតខំប្រឹងរបស់កូនមិនមែនស្ថិតនៅលើសាលាទាំងស្រុងនោះទេ ៕



