ការ​លាតត្រដាង​អំពើពុករលួយ​គួរ​ស៊ើបអង្កេត​ជា​មុន​ឬ​យ៉ាងណា ?

ការ​លាតត្រដាង​អំពើពុករលួយ​គួរ​ស៊ើបអង្កេត​ជា​មុន​ឬ​យ៉ាងណា ?

ថ្មីៗ​នេះ មាន​គណនី​ហ្វេ​សប៊ុក​ឈ្មោះ​(​វង់​តារា​)​និង​ហ្វេ​សប៊ុក​(​ចៅ​ត្រឡោក​ដូង​)​បានធ្វើការ​លាតត្រដាង​ពី​សកម្មភាព​ព្រះរាជអាជ្ញា​និង​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួម​ទាំង​ក្រសួងយុត្តិធម៌​តាមរយះ​ប្រើ​តួនាទី​និង​សិទ្ធិ​អំ​ណាថ​ក្នុង​ការតែងតាំង​ក្រឡាបញ្ជី​-​ចៅក្រម ។ ការ​លាតត្រដាង​ពី​អំពើពុករលួយ​របស់​ហ្វេ​សប៊ុក​(​វង់​តារា​) ត្រូវបាន​ក្រសួង​យុត្តិធម៌​ចេញ​លិខិត​បដិសេធន៍​ដោយ​ចាត់ទុក​ការលើកឡើង​ថា គ្មាន​មូលដ្ឋាន​និង​ភស្តុតាង​នោះឡើយ ។ ចំណែក​ការលើកឡើង​របស់​ហ្វេ​សប៊ុក (​ចៅ​ត្រឡោក​ដូង​) ដែល​ភ្ជាប់​រូប​គាត់​គឺជា​ជនរងគ្រោះ គឺ​ពុំ​ទាន់​ឃើញ​មាន​ការបំភ្លឺ​ចេញពី​ស្ថាប័ន​យុត្តិធម៌​នៅ​ឡើយ​ទេ​។​

​មាន​មតិ​ជាច្រើន​បានធ្វើការ​ចោទសួរ​គ្នា​តាម​តុ​កាហ្វេ​ថា តើ​ការ​លាតត្រដាង​អំពើ​ពុករលួយ​ជា​សាធារណៈ តើ​មាន​ត្រឹម​លិខិត​បំភ្លឺ ឬ​ក្រសួង​គួរ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ដើម្បី​បើក​ការស៊ើបអង្កេត​ទើប​អាច​បញ្ចប់​ការសង្ស័យ​ពី​មហាជន​បាន​ឲ្យ​ប្រាកដ​? ៕

Filed in: ទស្សនៈ