រដ្ឋាភិបាល​ជា​សមាជិក​កិច្ចប្រជុំ​FRANCOPHONIE​ទទួលស្គាល់​ថា​ថៃ​ពិតជា​បាន​ឈ្លានពាន​កម្ពុជា​តាម​ការ​គម្រាម​ទុក​មុន​មិន​ឲ្យ​លើកឡើង​ពី​បញ្ហា​ព្រំដែន​

រដ្ឋាភិបាល​ជា​សមាជិក​កិច្ចប្រជុំ​FRANCOPHONIE​ទទួលស្គាល់​ថា​ថៃ​ពិតជា​បាន​ឈ្លានពាន​កម្ពុជា​តាម​ការ​គម្រាម​ទុក​មុន​មិន​ឲ្យ​លើកឡើង​ពី​បញ្ហា​ព្រំដែន​

​ស្រប​ពេល​កម្ពុជា​ទទួល​ជ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល Francophonie ដោយ​មាន​តំណាង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជិត​មួយរយ​ជា​សមាជិក​ចូលរួម​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​ថ្ងៃ​ទី​16 វិច្ឆិកា ឆ្នាំ​2026 ថ្មីៗ​នេះ ។

​នៅក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ Francophonie រដ្ឋាភិបាល​កម្ពុជា​នៅតែ​បានលើកឡើង​ពី​បញ្ហា​ព្រំដែន​ដែល​ថៃ ប្រើ​កម្លាំង​កងទ័ព​ឈ្លានពាន​រំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទទួល​រងគ្រោះ​ជាង 20000 គ្រួសារ​ត្រូវ​បាត់បង់​ផ្ទះសំបែង ទោះបី​មាន​ការព្រមាន​មិន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការលើកឡើង​ពី​បញ្ហា​ព្រំដែន​នៅ​មុន​កិច្ចប្រជុំ​ពី​សំណាក់​រដ្ឋមន្ត្រីការបរទេស​ថៃ លោក Sihasak និង​មេ​ទ័ពជើងទឹក និង​ជើងគោក​ថៃ​ក៏​ដោយ​។​

​អាចនិយាយបាន​ថា បើ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ដោយ​គ្មាន​ការ​គម្រាម​ពី​រដ្ឋាភិបាល​ថៃ អាច​ចាត់ទុកថា​ជា​ការលើកឡើង​ឯកតោ​ភាគី ដែល​រដ្ឋាភិបាល​ជិត 100 ប្រទេស​ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ Francophonie មាន​ភាពស្រពិចស្រពិល ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​រដ្ឋាភិបា​លជិត​100​ប្រទេស​មាន​ការជឿជាក់​លើ​ការលើកឡើង​របស់​រដ្ឋាភិបាល​កម្ពុជា​ពី​ការឈ្លានពាន​របស់​កងទ័ព​ថៃ​នៅតាម​ព្រំដែន​កម្ពុជា​ថៃ គឺ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​ថៃ បាន​គម្រាម​តាម​បណ្ដាញ​សង្គម​ជា​សាធារណៈ ដែល​មាន​ចេតនា​បំពាន និង​បង្ហាញ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​សមាជិក Francophonie ទទួលស្គាល់ថា ថៃ​ពិតជា​បាន​បំពាន​ច្បាប់​អន្តរជាតិ​ប្រើ​កម្លាំង​ខុសច្បាប់​បំពាន​មកលើ​ដែន​អធិបតេយ្យ​កម្ពុជា​ពិតប្រាកដ​មែន ទោះបី​ថៃ បាន​និង​កំពុង​ប្រើ​ការទូត​ភូតកុហក់​ពិភពលោក​យ៉ាងណាក៏ដោយ ក៏​មិន​អាច​បិទបាំង​ការពិត​ដែល​ភាគី​ថៃ​បាន​ប្រព្រិត្តទាំង​បំពាន​បាន​ដែរ ។​

​សម​ដូច​ប្រសា​ស​ដ៏​មាន​អត្ថន័យ​របស់លោក EMMANUEL MACRON លើកឡើង​នៅក្នុង​កិច្ចប្រជុំ FRANCOPHONIE ច្បាស់ៗ​ថា គ្មាន​កម្លាំង​រំលោភបំពាន​ណា​អាច​យកឈ្នះ​កម្លាំង​ច្បាប់​បានឡើយ​៕
​

Filed in: ព័ត៌មានក្នុងប្រទេស