តំណាង ក្រុមហ៊ុន ឧកញ៉ា ថោង សារ៉ាត់ បំភ្លឺករណី ឆបោក

តំណាង ក្រុមហ៊ុន ឧកញ៉ា ថោង សារ៉ាត់ បំភ្លឺករណី ឆបោក

បន្ទាប់ពី លេចធ្លាយ ព័ត៌មាន ទាក់ទិននឹង លោក អាំង មាលតី ប្រធានតុលាការ រាជធានី ប្ដឹងលោកឧកញ៉ា ថោង សារ៉ាត់ ពីបទឆបោក ប្រាក់ជាង ២២ម៉ឺនដុល្លា ក្នុងរឿង ទិញលក់ ផ្ទះវីឡា នៅក្នុងបូរី កាលីហ្វ័រនីញ៉ាស៊ីធី រួចមក ត្រូវបាន មជ្ឃដ្ឋាន អ្នកតាមដាន ចាត់ទុក ក្រុមហ៊ុន លោកឧកញ៉ា ថោង សារ៉ាត់ គឺជា ជើងខ្លាំង ហ៊ានឆបោក ដល់ថ្នាក់ ប្រធានតុលាការ ពិតជា មិនធម្មតាមែន! ។

ជុំវិញ បណ្ដឹង ឆបោក ពីលោក អាំង មាលតី ត្រូវបាន ឆ្លើយតប ពីតំណាង ក្រុមហ៊ុនថា វាជាករណី យល់ច្រឡំ ក្នុងបែបបទ ដែលភាគី អ្នកទិញ មិនបាន បំពេញ តែប៉ុណ្ណោះ ។ ព្រោះកុំថាឡើយដល់រូបគាត់ ជាប្រធាន តុលាការនោះ ដោយសូម្បី អតិថិជន ធម្មតាក៏ ក្រុមហ៊ុន ត្រូវតែ រក្សាតម្លៃ ដើម្បីទទួលបាន កេរ្តិ៍ឈ្មោះល្អ ផងដែរ ។

តាមពិតទៅ គឺក្រុមហ៊ុន ពុំមានចេតនា ក្នុងការ ឆបោកអ្វី នោះទេ ព្រោះប្រាក់ មួយពាន់ដុល្លាដែលភាគី អ្នកទិញ គាត់ចំណាយ ឲ្យរត់ការ កាត់ឈ្មោះ គឺខាង ក្រុមហ៊ុន បានបំពេញ រួចរាល់់អស់ហើយ នៅសល់តែ កាតព្វកិច្ច ភាគី អ្នកទិញ ដែលច្បាប់រដ្ឋ តម្រូវឲ្យ បង់ពន្ធ បួនភាគរយ ផ្ទះវីឡានោះជាកម្មសិទ្ធិ ស្របច្បាប់ របស់គាត់ ទៅហើយ ។ ចំពោះការ ចោទពី ករណី ឆបោកវិញ គឺផ្ទះវីឡានោះលែងជា កម្មសិទ្ធិ របស់ ក្រុមហ៊ុន ទៀតហើយ ព្រោះវាជា កាតព្វកិច្ច របស់ភាគី អ្នកទិញ ដែលត្រូវបំពេញ តែប៉ុណ្ណោះ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម