ក្រុមហ៊ុន ក្នុងស្រុកមាន ប្រតិកម្មទៅនឹង ការដាក់ដេញថ្លៃ គម្រោងធ្វើ ផ្លូវលំ អភិវឌ្ឍន៍ឃុំ ចំនួន៧ឃុំ នៅស្រុកអូរយ៉ាដាវ

ក្រុមហ៊ុន ក្នុងស្រុកមាន ប្រតិកម្មទៅនឹង ការដាក់ដេញថ្លៃ គម្រោងធ្វើ ផ្លូវលំ អភិវឌ្ឍន៍ឃុំ ចំនួន៧ឃុំ នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរីៈ ក្រុមហ៊ុនក្នុង ខេត្តរតនគិរី ចំនួន៨ក្នុង ចំណោមក្រុមហ៊ុន ចំនួន១០ ដែលបានដាក់ សំណើរសុំ ដេញថ្លៃ លើគម្រោងធ្វើ ផ្លូវលំក្នុង ការអភិឌ្ឍន៍ ឃុំ/សង្កាត់ ចំនួន៧នៅ ស្រុកអូរយ៉ាដាវមាន៖ ​ឃុំប៉ាតេ, លំជ័រ, សេសាន្ត, ប៉ក់ញ៉ៃ, សោមធំ​ និងឃុំយ៉ាងទុង ។ បានសម្តែងនូវ ប្រតិកម្មចំពោះ ការដាក់ដេញ​ថ្លៃ នាព្រឹកថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤ នេះ ដោយក្រុមហ៊ុន ទាំង៨នោះ បានចោទ ប្រកាន់ថា មិនមានភាព ប្រក្រតី ដោយការដាក់ ឲ្យដេញ ថ្លៃនេះ មិនគោរព ទៅតាមច្បាប់ ឫគោលការនានា នៅពេល ដេញថ្លៃនោះ ។ ​​ដែលបាន បញ្ជាក់ដូច្នេះថា ដោយនៅ ក្នុង សេចក្តីជូនដំណឹង ការដាក់ឲ្យ ដេញថ្លៃ សម្រាប់ កិច្ចសន្យា ការងារ សាងសង់ របស់ក្រុម ប្រឹក្សា ឃុំ/សង្កាត់ បានសរសេរ ចែងយ៉ាងច្បាស់ថា ការបរិច្ឆេត នៃការប្រជុំ បើកសំណើរ ដេញថ្លៃ និងពេលវេលា ឈប់ ទទួល សំណើរ និងបើកសំណើរ ដេញថ្លៃ​គឺ នៅម៉ោង ៩ និង១០នាទីព្រឹក ប៉ុន្តែ​ទីប្រឹក្សា បច្ចេកទេស និងអ្នកសម្រប- សម្រួល បានពន្យារពេល រហូតដល់ម៉ោង ៩ និង៤៥នាទីព្រឹក ទើបបើកសំណើរ ឲ្យដេញថ្លៃ​ ដែលជាហេតុ ធ្វើឲ្យ ក្រុមហ៊ុនមួយ ឈ្មោះថា ក្រុមហ៊ុន អ៊ឹងចាន់ឡា ដែលមិន​គោរព គោលការ និងពេលវេលា នៃការដេញថ្លៃ ចូលមក ដាក់ សំណើរសុំ ដេញថ្លៃក្រោយ បែរជាដេញថ្លៃ បានទៅវិញ ជាហេតុធ្វើឲ្យ ក្រុមហ៊ុន ទាំង៨នោះ មានប្រតិកម្ម ហើយបានដក សំណើរវិញ ដោយពួកគាត់ មើលទៅ ការដេញថ្លៃ ហាក់បីដូចជា មានភាព មិនប្រក្រតី និងមិន យុតិ្តធម៌ឡើយ ហើយពួកគាត់ បានសំណូមឲ្យ ឯកឧត្តម អភិបាលខេត្ត និងជំនាញ ពាក់ព័ន្ធ គួរតែរៀបចំ ធ្វើការ ដាក់​ឲ្យ ដេញថ្លៃ នូវគម្រោង ធ្វើផ្លូវលំ ​អភិវឌ្ឍន៍ ឃុំ/សង្កាត់ ទាំង៧ខាងលើ នេះម្តងទៀត ៕

 

ដោយៈ តាំង ឧសារ

dfe er

Filed in: ព័ត៌មានសង្គម