សកម្មភាព ដឹកឈើ ប្រណិត នៅខេត្ត ស្ទឹងត្រែង របស់ ក្រុមគ្រួសារ យាយព្រឿង ស្របពេល ស្ថានការ នយោបាយ កំពុងតានតឹង

សកម្មភាព ដឹកឈើ ប្រណិត នៅខេត្ត ស្ទឹងត្រែង របស់ ក្រុមគ្រួសារ យាយព្រឿង ស្របពេល ស្ថានការ នយោបាយ កំពុងតានតឹង

វាហាក់បីដូចជា ទម្លាប់ទៅហើយថា នៅពេល ស្ថានការ នយោបាយ នៅកម្ពុជា ជួបនូវ ស្ថានភាព តានតឹង គឺជាឱកាស ឲ្យក្រុមឈ្មួញ ទុច្ចរិត ឆ្លៀតឱកាស ស្វែងរក លាភសក្ការៈ បានច្រើន ។ ជាក់ស្តែង នៅថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០១៥ ដែលកំពុង ផ្តើមចេញ នូវបាតុកម្ម សុំដក លោកកឹម សុខា នៅមុខ រដ្ឋសភា បានផ្តល់ ឱកាស ឲ្យកូនយាយ ព្រឿង ឈ្មោះ អាតឹង ធ្វើសកម្មភាព ដឹកជញ្ជូន ឈើ​ប្រណិត តាមទូក ពីស្រុក សៀមប៉ាង រាប់សិបម៉ែត្រគូប​ចូលទៅកាន់ ខេត្តស្ទឹងត្រែង មកស្តុកទុក នៅ​ផ្ទះ​យាយ ព្រឿង ដែលមាន ទីតាំង ជាប់នឹង ដងទន្លេតែម្តង ។

សកម្មភាព ដឹកជញ្ជូន ឈើប្រណិត ខាងលើ សារព័ត៌មានជាតិ បានទូរស័ព្ទ ទៅកាន់ មេឈ្មួញឈើ ឈ្មោះ តឹង ដែរ តែត្រូវបាន មេឈ្មួញឈើ រូបនេះ បញ្ជាក់ថា ចាំគេផ្តល់ ប្រាក់ឲ្យ ២០ម៉ឺនរៀល ទៅ​វិញ។ សម្លេង ឆ្លើយឆ្លង តាមទូរស័ព្ទ ក្នុងគោលបំណង សូកប៉ាន់ សារព័ត៌មានជាតិ បានថត សម្លេង​វាយបញ្ចូល ​ក្នុងឌីស ទុកជាភស្តុតាង ដើម្បីបញ្ជូន ទៅអង្គភាព ប្រឆាំង អំពើពុករលួយ រួមទាំង​រូបភាព ដឹកឈើ ប្រណិត មិនដឹងថា អង្គភាព ប្រឆាំង អំពើពុករលួយ អាចមាន សមត្ថភាព ក្នុងការវិនិច្ឆ័យ លើ​បទល្មើស សូកប៉ាន់ តាម​មុខរបរ ទុច្ចរិតនេះ បានដែរឬអត់ ។

ចំណែក មេឈ្មួញយាយ ព្រឿង វិញក៏បាន អះអាងតាម ទូរស័ព្ទដែរថា ការដឹកជញ្ជូន ឈើល្មើស ច្បាប់​នេះ គឺបានឲ្យ កូនគាត់ ដោះស្រាយ ហើយតើ ។ ជុំវិញករណី ដឹកជញ្ជូន ឈើប្រណិត នេះដែរ សារព័ត៌មាន​ជាតិ ​ក៏បានទូរស័ព្ទ ទៅអភិបាល ខេត្តស្ទឹងត្រែង ផងដែរ ដោយលោក អះអាងថា នឹងឲ្យ​កម្លាំង ចុះទៅបង្ក្រាប ។ ប៉ុន្តែករណី អះអាងនេះ សារព័ត៌មានជាតិ បានរង់ចាំ កម្លាំង​ ចុះបង្ក្រាប ពេញមួយថ្ងៃ ទៅហើយ ពុំឃើញ ស្រម៉ោល កម្លាំង សមត្ថកិច្ច ណាម្នាក់ ចុះមកទីតាំង បទល្មើស ដែលស្ថិតក្នុង ភូមិថាបាំង ឃុំថ្មកែង​ ស្រុកសៀមប៉ាង នោះឡើយ ។ ផ្ទុយទៅវិញ ដូចជា ផ្តល់ដំណឹង ឲ្យមេឈ្មួញ ដឹកឈើ ឈ្មោះ អាតឹង ដឹងមុនអញ្ចឹង ។

នៅអាណាចក្រ ខេត្តស្ទឹងត្រែង បន្ទាប់ពី មេឈ្មួញ ធំបំផុតឈ្មោះ ទ្រី ភាព គឺមានមេឈ្មួញ ធំលំដាប់ទី២ ឈ្មោះយាយ ព្រឿង កំពុងតែ ធ្វើសកម្មភាព ដឹកឈើ ប្រណិត យ៉ាងសកម្ម ។ ហើយ​លទ្ធភាព ដែលយាយ ព្រឿង អាចធ្វើ សកម្មភាព បំផ្លាញ ព្រៃឈើ នៅខេត្តស្ទឹងត្រែង បានដោយ គ្មានសមត្ថកិច្ច ណាហ៊ាន ចុះបង្ក្រាប ព្រោះតែគាត់ មានខ្នង បង្អែក កូនប្រសារ ជាមេប៉េអឹម ខេត្តនេះ តែម្តង រួមទាំង ផ្តល់ផល ប្រយោជន៍ ឲ្យមន្ត្រី ជំនាញខ្លះៗ ដែលជា ឱកាស ងាយស្រួល ក្នុងការប្រព្រឹត្ត ឧក្រិដ្ឋកម្ម ព្រៃឈើ ​បានដោយ រលូនបែបហ្នឹង ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម