ហាងបាយ អូននាង កាងរថយន្ត ដឹកឈើ ខុសច្បាប់ នៅខេត្ត ក្រចេះ

ហាងបាយ អូននាង កាងរថយន្ត ដឹកឈើ ខុសច្បាប់ នៅខេត្ត ក្រចេះ

ចាប់ពីផ្លូវ បំបែក ខេត្តក្រចេះ ឆ្ពោះទៅតាម បណ្ដោយ ផ្លូវជាតិមួយ គីឡូម៉ែត ទៅកើត គេសង្កេត ឃើញហាង បាយមួយ ឈ្មោះ អូននាង គឺជា ជម្រក សម្រាប់ ឡាន​ដឹកឈើ គ្រប់ប្រភេទ បត់គេចពី សមត្ថកិច្ច ដើម្បីធានា បាននូវ កិច្ច​ការពារ យ៉ាងមាន ​ប្រសិទ្ធភាព ពីម្ចាស់ហាង ។ ក្នុងមួយថ្ងៃៗ អាចមាន រថយន្ត ពី​១០ទៅ ២០គ្រឿង ​ដែលដឹក ឈើខុស ច្បាប់ហើយ ត្រូវបាន សមត្ថកិច្ច ចុះបង្ក្រាប ក៏រត់ចូល ក្នុងហាង បាយឈ្មោះ អូននាង ទើបអាច រំដោះ បទល្មើស ដឹកឈើ ឲ្យរួចផុត ពីការ បង្ក្រាប របស់ សមត្ថកិច្ច បាន ។

មានមតិ រិះគន់ថា ស្ថិតក្រោម ឥទ្ធិពល របស់ម្ចាស់ ហាងបាយ អូននាង ហេតុអី្វ​ក៏ សមត្ថកិច្ច មិនហ៊ាន ចូលបង្ក្រាប ឬថាខ្នង បង្អែក ម្ចាស់ហាង អូននាង នៅក្នុង អាណា​ចក្រ ខេត្តក្រចេះ គឺតម្រូវឲ្យ សមត្ថកិច្ច ជំនាញ ក៏ដូចជា កម្លាំង ប្រដាប់ អាវុធ ត្រូវ​ប្រឈម ទៅនឹង ទោសទណ្ឌ ។ ព្រោះថា រយៈកាល កន្លងមក មិនថា ផ្ទះមេឈ្មួញ ឈើ​មាន អំណាច នៅខេត្ត ក្រចេះ រួមមាន ឈ្មោះ ធីបាញ់ ជា​ដើម ត្រូវបាន កម្លាំង​សមត្ថកិច្ច សហការណ៍ ជាមួយ ព្រះរាជអាជ្ញា ចុះបង្ក្រាប បទល្មើស ផ្ទុកឈើ ដល់ក្នុង ផ្ទះថែម ទៀតផង ។

បើផ្អែក តាមបទ បញ្ជា របស់ ប្រមុខ រាជរដ្ឋា ភិបាល ករណី បទល្មើស ព្រៃឈើ និងជលផល គឺត្រូវដាក់ ឲ្យស្ថិត នៅក្រោម ការទទួល ខុសត្រូវ របស់ អាជ្ញាធរ ​ថ្នាក់ក្រោម ជាតិ ។ ដូច្នេះ គឺមានតែ អភិបាល ខេត្តក្រចេះ លោក សរ ចំរុង ស្ថិតនៅ ជាខ្នង បង្អែក របស់ ម្ចាស់ហាង បាយអូន នាងទេ ទើបមន្ត្រី ជំនាញ ក៏ដូចជា កម្លាំង ប្រដាប់ អាវុធហត្ថ ខ្លាចរអារ ចំពោះ ម្ចាស់ហាង ដែលហ៊ាន ចេញ​មុខកាង បទល្មើស ដឹកឈើ បានបែបហ្នឹង ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម