លោក សុខជា ប្រើអំណាច ដឺបេអគ្គ កេណ្ឌពលរដ្ឋ ចូលទៅកាប់ ឈើនៅព្រៃ អភិរក្ស ព្រះរការ ដឹកចូល ក្រុមហ៊ុន ដួងស្រួច

លោក សុខជា ប្រើអំណាច ដឺបេអគ្គ កេណ្ឌពលរដ្ឋ ចូលទៅកាប់ ឈើនៅព្រៃ អភិរក្ស ព្រះរការ ដឹកចូល ក្រុមហ៊ុន ដួងស្រួច

ប្រជាពលរដ្ឋ ២០នាក់ នៅឃុំ ព្រីងធំ ស្រុកជាំក្សាន្ត ត្រូវបាន ឈ្មោះសុខជា មានតួនាទី ជាដឺបេ អគ្គបញ្ជាការ កងទ័ពជើងគោក ​ប្រចាំនៅ ព្រំប្រទល់ ​ខេត្ត​ព្រះ​វិហារ ​​និងខេត្ត សៀមរាប បញ្ជូនឲ្យទៅ កាប់ឈើ នៅតំបន់ អភិរក្សព្រៃ ព្រះរការ​ដើម្បី​ដឹកចូល ក្រុមហ៊ុន ដួងស្រួច ដែលមាន ទីតាំងក្នុង ភូមិពាក់ស្បែក ស្រុកជាំក្សាន្ត ។ ប្រភព ច្បាស់ការ បានឲ្យ ដឹងថា ឈើអារ ចំនួន១០គូប និងឈើមូល ប្រភេទ ឈើទាល ចំនួន ១០៤៥ដើម ដែលឈ្មោះ សុខជា ប្រើរថយន្ត កែច្នៃ ដឹកចូល ក្រុមហ៊ុន ដួងស្រួច នៅភូមិ ពាក់ស្បែក ដែលប្រើ ម៉ាស៊ីនរ៉ៃ ៥គ្រឿង គឺត្រូវឲ្យ ឈ្នួលអ្នកកាប់ ១០៥០០$ ប៉ុន្តែពេលនេះ ឈ្មោះសុខជា ទើបតែឲ្យ ​ប្រាក់ដល់ អ្នកកាប់ ៤០០០០៛ ​តែ​ប៉ុណ្ណោះ ។

មានការ លើកឡើង ពីក្រុមអ្នក កាប់ឈើថា ឈ្មោះសុខជា ​បានប្រើ តួនាទី​សហការ ជាមួយ ឈ្មោះអៀង ជាមេការរង ក្រុមហ៊ុន ដួងស្រួច ដោយធានា ដល់ពួកគេ ឲ្យចូលកាប់ ឈើនៅ ចំណុច អូរថ្មស ក្នុងតំបន់ អភិរក្ស ព្រៃព្រះរការ ។ ចំណែកការ​ សន្យាទិញ ឈើគឺ ឈ្មោះសុខជា និងក្រុមហ៊ុន ដួងស្រួច បោកពួកគាត់ ឲ្យវេទនា អត់ឃ្លាន ដេករង់ចាំ ប្រាក់ដោយ អ្នកខ្លះ ធ្លាក់ខ្លួនឈឺ រកលុយទិញ ថ្នាំព្យាបាល មិនបាន ថែមទៀតផង ។

ឆ្លើយតប ទៅនឹងការ ចុះផ្សាយ សារព័ត៌មានជាតិ កាលពីថ្ងៃ ទី១១ ខែមេសា របស់ក្រុមហ៊ុន ដួងស្រួច បានបញ្ជាក់ថា ឈ្មោះសុខជា គឺជាដឺបេអគ្គ មិនពាក់ព័ន្ធ អ្វីជាមួយ ក្រុមហ៊ុន ដួងស្រួច នោះឡើយ ។​ ប៉ុន្តែបើ ផ្អែកតាមការ អះអាង របស់អ្នក កាប់​ឈើ​ឲ្យឈ្មោះ សុខជា គឺគាត់នេះ ហើយជា អ្នកកាង កាប់ឈើ ក្នុងដែន អភិរក្ស ឲ្យក្រុមហ៊ុន ដួងស្រួច ។ ប៉ុន្តែដោយ សកម្មភាព ទុច្ចរិទ្ធរបស់ ​ក្រុមហ៊ុន ត្រូវបាន ​លាតត្រដាង ​តាម​ទំព័រកាសែត និងគេហទំព័រ ជាច្រើនគឺ ក្រុមហ៊ុន បានបង្កើត ទីតាំងថ្មី មួយទៀត នៅភូមិជុញ ឃុំ​ជាំ​ក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីបិទបាំង​ សកម្មភាព អភិវឌ្ឍន៍ ​លំនៅ​ដ្ឋាន​​កងទ័ព ធ្វើជាឈ្នាន់ ។

ប្រភពព័ត៌មាន ដែលគួរឲ្យ ជឿទុកចិត្ត បានគឺ កូនប្រុស លោកដួងស្រួច បាននិងកំពុង រត់ការ នាំឈើ ចេញតាម ច្រកព្រំដែន ខេត្តរតនៈគិរី ដើម្បីនាំចេញ ទៅលក់នៅ ប្រទេស វៀតណាម ។ ប្រភពបាន បន្តថា ការ​ខិតខំ ប្រឹងប្រែង នោះ​ត្រូវបរាជ័យ​ ដោយសារ កម្លាំង សមត្ថកិច្ច ថ្នាក់ជាតិ បានចុះ ទប់ស្កាត់ ជាមុននៅ ទឹកដីខេត្ត រតនៈគិរី​ ។

ផ្អែកតាម ការអះអាង របស់អ្នក កាប់ឈើ ដែលរងការ បោកប្រាស់ ពីអ្នកកាង ឲ្យចូលកាប់ ឈើក្នុងដែន អភិរក្សព្រៃ ព្រះរការ ដែលមាន ចំនួន​ឈើជាង ១០០០ដើម ពីគណៈ បញ្ជាការ ឯកភាពខេត្ត ព្រះវិហារ និងជាអនុ គណៈកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ បានដឹង ឬធ្វើជា មិនឃើញឲ្យ ប្រាកដទៅ ។ ពុំនោះទេ ការផ្ដល់ ទំនុកចិត្តលើ​អភិបាល ខេត្តព្រះវិហារ ជាសេនា ធិការឲ្យ ប្រធានគណៈ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ដែលមាន​នាយឧត្ដម សេនីយ៍ សៅ សុខា ជាប្រធាន គឺពិតជា វិនាស​ហិន​ហោច តំបន់ ព្រៃអភិរក្ស ព្រៃព្រះរការ ជាក់ជាមិន ខានឡើយ ៕

Picture1

៣៣៣

1492568582289

1492568586704

ឈើប្រណិត អារក្នុងតំបន់ ព្រៃអភិរក្ស ព្រៃព្រះរការ

1492568588975

ឡានដឹកឈើ ចេញពីព្រៃ អភិរក្ស ព្រៃព្រះរការ ទៅក្រុមហ៊ុន ដួងស្រួច

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម