បើកសង្វៀន ជល់មាន់ ក្នុងបរិវេណ កាស៊ីណូ នៅក្រុង ប៉ោយប៉ែត

បើកសង្វៀន ជល់មាន់ ក្នុងបរិវេណ កាស៊ីណូ នៅក្រុង ប៉ោយប៉ែត

ប្រភព គួរឲ្យ ជឿទុកចិត្ត បានបញ្ជាក់ ប្រាប់ថា មន្ត្រីកងរាជ អាវុធហត្ថខេត្ត បន្ទាយមានជ័យ ម្នាក់បើក សង្វៀន ជល់មាន់ ជ្រកក្រោម បរិវេណ កាស៊ីណូ ហ្គោលឌិនក្រោន ដែលមាន ទីតាំងនៅ ភូមិក្បាលស្ពាន សង្កាត់.ក្រុង ប៉ោយប៉ែត ។ មានការ ចោទសួរថា ការវិនិយោគ លើកាស៊ីណូ គឺដើម្បី បើកល្បែង ស៊ីសងប៉ុន្តែ ច្បាប់តម្រូវ ឲ្យបើកល្បែង នៅក្នុងអគារ កាស៊ីណូ ឬនៅក្នុង បរិវេណក្រៅ អគារឲ្យ ប្រាកដ ។

សំណួរ ខាងលើនេះ គួរណាស់ ចៅហ្វាយ ក្រុងប៉ោយប៉ែត ដែលទើប តែឡើងថ្មី បញ្ជាក់ប្រាប់ សាធារណជន រួមទាំងអ្នក សារព័ត៌មាន ឲ្យបាន ដឹងផង ជៀសវាង មានការលើក ឡើងថា មន្ត្រីកងរាជ អាវុធហត្ថ ខេត្តកំពុង ឆ្លៀតឱកាស ក្រោមរូបភាព ត្រីងៀត ឆ្លៀតពង ដើម្បីស្វែង រកផល ប្រយោជន៍ បំពានច្បាប់ ។ ព្រោះបើ ផ្អែកលើ ស្ថានភាព កាស៊ីណូ ទូទៅគឺ បរិវេណ កាស៊ីណូ គ្រាន់តែ ជាទីតាំង ចតរថយន្ត សម្រាប់ផ្ដល់ លទ្ធភាពឲ្យ អ្នកចូល លេងល្បែង នៅក្នុង អគារតែ ប៉ុណ្ណោះ មិនដែល ឃើញគេ យកបរិវេណ ក្រៅអគារ មកធ្វើទីតាំង ល្បែងស៊ីសង នោះឡើយ ។

ប្រជាពលរដ្ឋ នៅក្រុង ប៉ោយប៉ែត បានសំណូមពរ ឲ្យនាយ ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការ រងកង យោធពល ខេមរៈភូមិន្ទ និងជា មេបញ្ជា ការកងរាជ អាវុធហត្ថ លើផ្ទៃ ប្រទេស មេត្តាជួយ ទប់ស្កាត់ មន្ត្រីកងរាជ អាវុធហត្ថ កុំឲ្យយក អំណាចទៅ បើកសង្វៀន​ជល់មាន់​នៅបរិវេណ​ក្រៅអគារ​កាស៊ីណូ​តទៅទៀត ។ ព្រោះបើ​​​ ​អាចបើក​ សង្វៀន ​ជល់មាន់ ​នៅបរិវេណ​ ក្រៅអគារ​ កាស៊ីណូ បានមិនខុស អ្វីពីបើក សង្វៀន នៅក្នុងផ្សារ ឬទីធ្លាដទៃ ក្នុងទឹកដី ក្រុងប៉ោយប៉ែត នោះឡើយ ។

មិនដឹងថា គណ បញ្ជាការ ឯកភាពខេត្ត បន្ទាយមានជ័យ លោកជ្រាប ពីករណី បើកល្បែង ជល់មាន់ នៅក្រោម អគារ កាស៊ីណូ ដែរឬទេ ទើបស្ងាត់ បែបហ្នឹង ៕

Picture2

IMG-20171228-WA0003

ក្រុមអ្នកជល់មាន់ ចតឡានក្នុង បរិវេណ កាស៊ីណូ ហ្គោលឌិនក្រោន

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម