ដែនអភិរក្ស ព្រៃឈើ រងការកាប់ បំផ្លាញ ក្រោមរូបភាព សម្អាតបាតអាង សេសានក្រោម២

ដែនអភិរក្ស ព្រៃឈើ រងការកាប់ បំផ្លាញ ក្រោមរូបភាព សម្អាតបាតអាង សេសានក្រោម២

កន្លងមក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមាន ភាគហ៊ុន ក្នុងការអភិវឌ្ឍ ទំនប់ វារីអគ្គិសនី សេសានក្រោម ទទួលបាន សិទ្ធសម្អាត បាតអាងដោយ មានរៀបចំ ឃ្លាំងស្ដុប ឈើដើម្បី នាំចេញ ទៅលក់ក្នុង ស្រុក ។ រហូតមក ដល់ពេលនេះ គេសង្កេតឃើញ ឃ្លាំងស្ដុកឈើ ត្រូវបានរើ ចេញមកដាក់ ក្បែរទំនប់ វារីអគ្គិសនី ដែលមានចម្ងាយ ប្រហែលមួយ គីឡូម៉ែត្រ ប៉ុណ្ណោះ ព្រោះបាតអាង ត្រូវលិចទឹក​អស់ គ្មានសល់ ​បន្ទាប់ពី​ទ្វាទឹក​ត្រូវ​បិទ ។

ក្រោមអំណាច ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បើទោះជាឈើ ក្នុងបាតអាង លែង​មាន តទៅទៀត​ប៉ុន្តែឃ្លាំងស្ដុប​ ឈើបាតអាង ​ដែលលើក​ ទៅដាក់នៅ ក្បែរទំនប់ វារីអគ្គិសនី ចម្ងាយប្រហែល មួយគីឡូម៉ែត្រ បាននិងកំពុង ដឹកជញ្ជូនឈើ ចូលដើម្បី អារច្រៀក ដឹកទៅលក់ នៅស្រុកយួន ។ ប្រភពដែល នាំឈើ ចូលភាគច្រើន ត្រូវបានគេ កត់សម្គាល់ ដឹកចេញពី តំបន់អភិរក្ស ព្រៃឡង់ ពីតំបន់អភិរក្ស ក្នុងស្រុក សៀងប៉ាង និងតំបន់អភិរក្ស ព្រៃឈើ ក្នុងស្រុកតាវែង ខេត្តរតនៈគិរី ថែមទៀតផង ។

មានការចោទ​ សួរថា បើតំបន់ អភិរក្សព្រៃឈើ ទទួលរងការ កាប់បំផ្លាញ ក្រោមរូបភាព ស្ដារបាតអាង​ទំនប់វារី អគ្គិសនី យ៉ាងរង្គាល ដែលមាន វិសាលភាព ឆ្លងស្រុក ឆ្លងខេត្ត បែបហ្នឹង តើអាចពាក់ព័ន្ធ ទៅនឹង​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបដែរ ឬទេ ។ ទោះបីថា សកម្មភាពកាប់បំផ្លាញព្រៃឈើ​នៅតំបន់អភិរក្ស​ដូចរៀបរាប់​ខាងលើ ដែលចេញមុខ ធ្វើសកម្មភាព ដូចជា លោកឧកញ៉ា មឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ កំពុងសម្រុក ដឹកឈើ ចូលទៅ កាន់ឃ្លាំង ស្ដុកឈើ នៅក្បែរ ស្ថានីយ ទំនប់វារី អគ្គិសនី ក៏ស្ថិតនៅ ក្រោមឥទ្ធិពល របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលទទួលសិទ្ធ ស្ដាបាត អាងទំនប់ វារីអគ្គិសនី សេសានក្រោម២ ដដែលទេ ដែលប្រធាន គណកម្មការ បង្ក្រាបបទល្មើស ព្រៃឈើ នាយឧត្ដម សេនីយ សៅសុខា ដែលទទួលបាន ដាវអាជ្ញាសឹក ពីប្រមុខរាជ រដ្ឋាភិបាល មិនគួរទុកឲ្យ សកម្មភាព ត្រីងៀតឆ្លៀតពង រងការរិះគន់ ពីមហាជន តទៅទៀត នោះឡើយ ៕

Picture1

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម