ប្រតិបត្តិការកម្លាំងកងទ័ពពិសេសសហរដ្ឋអាមេរិកប្រើទ័ពអាកាសចូលចាប់ខ្លួនមេដឹកនាំ Venezuelas ដល់លំនៅដ្ឋានកណ្ដាលក្រុងការ៉ាកាស វាពិតជាបានរំលោភច្បាប់អន្តរជាតិ រួមទាំងច្បាប់នៅសហរដ្ឋអាមេរិកផង ។ ការប្រើកម្លាំងកងទ័ពពិសេស សហរដ្ឋអាមេរិកបង្កឲ្យមានការ រិះគន់ពីបណ្ដាប្រទេសមហាអំណាច ពិសេសចិន និងរុស្សី ដែលមជ្ឈដ្ឋានអ្នកវិភាគចោទជាសំនួរថា តើមហាអំណាចរុស្សី ដែលប្រើកម្លាំងទ័ពវាយចូលដណ្ដើមយកប្រទេសអ៊ុយក្រែនមិនបាន ដោយតម្រូវឲ្យមេដឹកនាំអ៊ុយក្រែនកាត់ខេត្ត 4 ទៅឲ្យរុស្សី ហេតុអ្វីក៏លោកពូទីនមិនបានគិតដល់អធិបតេយ្យនិងច្បាប់សណ្ដាប់ធ្នាប់ពិភពលោកផង ។ ម្យ៉ាងវិញទៀត ចិនដែលជាប្រទេសមហាអំណាចទាំង 5 មិនត្រឹមតែពុំបានថ្កោលទោសរុស្សីប៉ុណ្ណោះទេ គឺបានបង្ហាញចំណងមេត្រីភាពចិននិងរុស្សីក្នុងន័យចំអកថា ច្បាប់អន្តរជាតិលែងមានតម្លៃតទៅទៀតហើយ។
បើពិនិត្យលើប្រវត្តិនិងសកម្មភាពកងទ័ពពិសេសសហរដ្ឋអាមេរិកប្រើកម្លាំងចូលចាប់មេដឹកនាំ ម៉ាឌូរ៉ូនឹងភរិយាទី1ផងនោះត្រូវបានបណ្ដាប្រទេសមួយចំនួនរួមទាំងក្រុមអ្នកវិភាគ ប្រកាន់តាមប្លុកហាក់សម្ដែងនូវការព្រួយបារម្ភណ៍ថាច្បាប់និងសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានបំផ្លាញដោយសហរដ្ឋអាមេរិកទៅវិញ។
តាមពិតទៅច្បាប់និងសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានបាត់បង់ចាប់តាំងពីមេដឹកនាំរុស្សីប្រើអំណា ចរំលោភលើដែនអធិបតេយ្យភាពក្រោមហេតុផលធ្វើប្រជាមតិក្ដោបក្ដាប់ប្លន់យកតំបន់គ្រីមៀរបស់អ៊ុក្រែនរហូតឈានធ្វើសង្គ្រាមប្លន់យកប្រទេសអ៊ុក្រែនថែមទៀតផង។
គេអាចធ្វើការចោទសួរដោយឥតលាក់លៀមថា តើប្រតិបត្តិការពិសេសរបស់កងទ័ពអាមេរិកដោយចោទមេដឹកនាំ Venezuelas ពីបទនាំចូលគ្រឿងញៀន រួមទាំងធ្វើជាខ្នងបង្អែកការពារអាវុធឲ្យក្រុមឧក្រិដ្ឋជនបង្កអសន្តិសុខក្នុងទឹកដីអាមេរិកផងនោះ គឺជាហេតុផលតែមួយគត់ដែលបង្ខំឲ្យអាមេរិកត្រូវសំពងក្បាលមេដឹកនាំVenezuelasមកធ្វើការកាត់ទោសតាមច្បាប់ ។ ចំណែករឿងផលប្រយោជន៍ប្រេង គេគួរសម្លឹងមើលទុក្ខវេទនារបស់ប្រជាជន Venezuelas ដែលរស់នៅក្នុងប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ តែបែរជាត្រូវរត់ភៀសខ្លួនចេញពីប្រទេសជាង 7 លាននាក់ ដោយសារតែភាពអតឃ្លានទៅវិញ ។ តើពេលនេះពិភពលោកគួរមើលគុណតម្លៃបុគ្គលមេដឹកនាំVenezuelas ឬត្រូវមើលពីគុណតម្លៃប្រជាជនVenezuelasឲ្យប្រាកដ !?។
ជាក់ស្ដែង កម្ពុជារងនូវសង្គ្រាមឈ្លានពានពីប្រទេសសៀម ប្លន់យកទឹកដី តើមានបណ្ដាប្រទេសណាមួយនិងអង្គការសហប្រជាជាតិបានចេញលិខិតថ្កោលទោសប្រទេសសៀមហើយឬនៅ !?៕





