បច្ចុប្បន្ន សង្គ្រាមដណ្ដើមទឹកដីបាននិងកំពុងរីករាលដាលរកទីបញ្ចប់គ្មាន តម្រូវឲ្យបណ្ដាប្រទេស តូច_ធំស្វះស្វែងត្រៀមលក្ខណៈបង្កើនការចំណាយទៅលើវិស័យការពារជាតិជំនួសឲ្យការពឹងផ្អែកទៅលើស្ថាប័នអង្គការសហប្រជាជាតិ ។ ព្រោះស្ថាប័នអង្គការសហប្រជាជាតិបានរងរបួសធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់មិនអាចធានាដោះស្រាយដល់ប្រទេសដែលរងការឈ្លានពានបានតទៅទៀតទេ ។ បានជាស្ថាប័នអង្គការសហប្រជាតិមិនអាចស្វែងរកដំណោះស្រាយបាន ព្រោះប្រទេសមហាអំណាចទាំងប្រាំមានតួនាទីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមាន÷សហរដ្ឋអាមេរិក រុស្ស៊ី សាធារណៈរដ្ឋប្រជាមានិតចិន ចក្រភពអង់គ្លេស និងបារាំង មានតួនាទីដោះស្រាយជុំវិញវិវាទកម្មដែលបានកើតឡើងនៅបណ្ដាប្រទេសទូទាំងពិភពលោក។
មានការចោទសួថា ប្រទេសមហាអំណាចរុស្សី ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គកាសហប្រជាជាតិ ធ្វើសង្គ្រាមប្លន់យកដីអ៊ុយក្រែន ដែលជារដ្ឋមានអធិបតេយ្យទទួលស្គាល់ដោយអង្គការសហប្រជាជាតិ រួមទាំងមហាអំណាចចិនកំពុងមានជម្លោះភួមិសាស្ត្រនយោបាយនៅសមុទ្រចិនខាត្បូង ហើយការគំរាមយកដែនកោះតៃវ៉ាន់ ក៏អាចចាត់ថាជាសង្គ្រាមដែលអាចបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោកផងដែរ ។ នៅមានសង្គ្រាមអាមេរិកមកលើប្រទេសវេណេស៊ូអេឡា រួមទាំងអាមេរិកប្រើកម្លាំងហ៊ំព័ទ្ទអ៊ីរ៉ង់ ដែលអ្នកវិភាគភូមិសាស្ត្រថា អាចនឹងបង្កឲ្យកើតមានសង្គ្រាមនៅទូទាំងមជ្ឈឹមបូព៌ា ។ តើកម្ពុជាអាចរំពឹងទៅលើស្ថាប័នអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោកត្រាំបានក្នុងកម្រិតណា ?។
ច្រកដែលកម្ពុជាត្រូវដើរនៅពេលនេះ គឺពង្រឹងលើវិស័យការពារជាតិដោយតម្រូវឲ្យមានទំនាក់ទំនងការទូតល្អជាមួយរដ្ឋាភិបាលបារាំង ដែលធ្លាប់បានធ្វើអាណានិគមនៅកម្ពុជា ដើម្បីអាចធានាបានលើការកំណត់ព្រំដែនស្របតាមសន្ធិសញ្ញាបារាំងសៀម ។ ម្យ៉ាងវិញទៀត អតីតមហាអំណាចបារាំង ដែលធ្លាប់ធ្វើអាណានិគមលើកម្ពុជា ក៏អាចរួមចំណែកការពារដែនអធិបតេយ្យកម្ពុជាដោយប្រើកម្លាំងបានដែរ ព្រោះកន្លងមក រដ្ឋាភិបាលបារាំងក៏ធ្លាប់បានបញ្ជូនទ័ពស្វែងរកសន្តិភាពនៅប្រទេសកូដេវ័រ ដែលហែកហួរដោយសង្គ្រាម រវាងរដ្ឋាភិបាលកូដេវ័រ ដែលចាញ់ឆ្នោត ហើយក្រាញអ៎ណាចដោយបារាំងសំអាងថា កូដេវ័រធ្លាប់ជាប្រទេសស្ថិតក្រោមអាណានិគមរបស់ខ្លួន ។ ចុះកម្ពុជាដែលធ្លាប់នៅក្រោមអាណានិគមបារាំងដែរនោះ តើអាច !? ៕



