ប្រភពពី Reuters បានចេញផ្សាយនៅថ្ងៃទី 28/02/2026 ថា អ៊ីស្រាអ៊ែលកំពុងបើកការវាយប្រហាទៅលើប្រទេសអ៊ីរ៉ង់ហើយ ។
បើតាមការដកស្រង់ពីសារព័ត៌មាន The new York times មន្ត្រីអាមេរិកក៏បានបញ្ជាក់ប្រាប់ថាខ្លួនក៏កំពុងធ្វើការវាយប្រហាទៅលើទីក្រុងTehran ផងដែរ។
តាមការឲ្យដីងពីប្រភពចារកម្មលោក Ayatollah Alikhamenei ស្ថិតនៅក្នុងទីក្រុងTehran នោះទេ គឺលោកត្រូវបានជម្លៀសចេញទៅកន្លែងដែលមានសុវត្ថិភាពមុនមានការផ្ទុះអាវុធទៅទៀត ។ មានការចោទសួរថា គោលដៅធ្វើសង្គ្រាមរបស់លោកត្រាំនៅ IRAN មិនខុសពីធ្វើសង្គ្រាមនៅVenezuelas គឺជាប្រតិបត្តិការពិសេសចាប់មេដឹកនាំ IRAN ដូចចាប់មេដឹកនាំ Maduro ដើម្បីបញ្ចប់សង្គ្រាមឲ្យបានឆាប់ នោះបើផ្អែកតាមការលើកឡើងកន្លងមករបស់លោកត្រាំ។
ផ្អែកតាមបទពិសោធន៍ក្នុងសង្គ្រាមរ៉ាំរ៉ៃកន្លងមក ដូចជានៅអាហ្គានីស្ថាន សហរដ្ឋអាមេរិកត្រូវចំណាយទាំងជីវិតកងទ័ពច្រើនណាស់រួមទាំងចំណាយថវិការក៏មិនតិចដែរ ។
នៅមានរុស្សីដែលសម្រេចធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដោយបានកំណត់ទុកមុនថា នឹងអាចវាយយកអ៊ុយក្រែនតែ 72 ម៉ោងប៉ុណ្ណោះ ។ ដោយសារការរំពឹងទុកពីយុទ្ធសាស្ត្រលឿនពេក ធ្វើឲ្យរុស្សីត្រូវបាត់បង់អាយុជីវិតកងទ័ពខ្ទង់លាននាក់ រួមទាំងរដ្ឋត្រូវចំណាយថវិកាជាច្រើនដើម្បីផ្គត់ផ្គង់ដល់ជនពិការដោយសារសង្គ្រាមថែមទៀតផង ។ ទីបំផុត សង្គ្រាមរុស្សីឈ្លានពានអ៊ុយក្រែនមានរយៈកាល 4 ឆ្នាំ ជាងទៅហើយ ដែលធ្វើឲ្យសេដ្ឋកិច្ចរុស្សីបាននិងកំពុងធ្លាក់ចុះ ហើយក៏ជាបទពិសោធន៍សម្រាប់ លោក ដូណាល់ត្រាំ តែងមានការប្រុងប្រយ័ត្នខ្លាំងណាស់ មុននឹងសម្រេចចិត្តលើកទ័ពវាយIRANSនៅពេលនេះ ៕



