តម្លៃ​ប្រេង​ឡើងថ្លៃ​ក្រោយ​អាមេរិក​វាយ IRAN​បាន​មួយ​ថ្ងៃ​

តម្លៃ​ប្រេង​ឡើងថ្លៃ​ក្រោយ​អាមេរិក​វាយ IRAN​បាន​មួយ​ថ្ងៃ​

CNBC បាន​ចុះផ្សាយ​ថា នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី 1 / 3 / 2026 វេលា​ម៉ោង​6,14​ល្ងាច តម្លៃ​ប្រេង​ឆៅ​នៅ​អាមេរិក​បាន​កើនឡើង 7% ឬ​ស្មើនឹង 5,08$ ធ្វើឲ្យ​តម្លៃ​ប្រេង​កើនឡើង​ដល់ 72,10$ ក្នុង​មួយ​បារ៉ែល បន្ទាប់​ពី​សហរដ្ឋអាមេរិក​វាយប្រហា IRANS បាន​មួយ​ថ្ងៃ ។ ចំណែក​ស​ន្ទ​ស្សន៍​ហ៊ុន​ពិភពលោក Brent បាន​កើនឡើង​ប្រហែល 8% ឬ $5,91 ដល់ $78,78 ។ ជា​រលក​ដ៏​ធំ នៃ​ការវាយប្រហា​ពី​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​បណ្ដាល​ឲ្យ​មេដឹកនាំ​អ៊ីរ៉ង់ Ayatollah Alli Khamenei និង​មេទ័ព​មួយចំនួន​បាន​ស្លាប់ ។ វា​មិន​ច្បាស់​ទេ​ថា តើ​អ្នកណា​នឹង​គ្រប់គ្រង​ប្រទេស​ផលិត​ប្រេង​ធំជាងគេ​ទី​4 នៅក្នុង​អង្គការ​OPEC​។

របៀប​ដែល​ទីផ្សារ​ប្រេង នៅ​ទីបំផុត​មានប្រតិកម្ម​នឹង​អាស្រ័យ​ថា តើ​សង្គ្រាម​នាំទៅរក​ការ រំខាន​រយៈពេល​យូរ រហូតដល់​មាន​ការ​ចរាចរ​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ឡើងវិញ ។​

​មានការ វិភាគ​ថា ការសម្រេចចិត្ត​បើក​ការវាយប្រហារ​ចូលក្នុង​ទីក្រុង​អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី​28/02/2026 សហរដ្ឋអាមេរិក ពិសេស​គឺ​អ៊ី​ស្រា​អ៊ែល​ពិតជា​បាន​សិក្សា និង​ស្វែងយល់​បាន​ច្បាស់លាស់​ណាស់ ទាំង​បច្ចុប្បន្ន និង​គ្រោះថ្នាក់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ។ ព្រោះ​ស្ថានភាព​ពិត​ជាក់ស្ដែង បើ​អាមេរិក​មិន​រួមគ្នា​វាយប្រហា​អ៊ីរ៉ង់​នៅពេល​នេះ​ទេ ក៏​អ៊ីរ៉ង់​ត្រូវតែ​វាយ​អ៊ី​ស្រា​អ៊ែល​ដូច​ការព្រមាន​ពី​មេដឹកនាំ​អ៊ីរ៉ង់​កន្លងមក​ថា នឹង​លុបបំបាត់​អ៊ី​ស្រា​អ៊ែល​ចេញពី​មជ្ឈឹម​បូព៌ា ។ ផ្អែក​តាម​សកម្មភាព​ដែល​ប្រទេស​មហាអំណាច​ប្រេង​លំដាប់​ទី 4 ធ្វើ​ការចំណាយ​ប្រាក់​យ៉ាងច្រើន ដើម្បី​ផលិត​អាវុធ​រួមទាំង​ចំណាយ​ទ្រព្យធន​យ៉ាងច្រើន​ដែល​បានមក​ពី​ធនធាន​ប្រេង​ពង្រីក​កម្លាំង​គាំទ្រ​ក្រុម​ហា​ម៉ាស​ក្នុង​ទឹកដី​ប៉ាលេ​ស្ទីន​-​បង្កើត​ក្រុម​ហេ​បូ​ឡា​នៅ​លី​បង់ និង​ក្រុម​ហ៊ូ​ទី​នៅ​យ៉េមែ​ន គឺ​ដើម្បី​ធ្វើ​ភេរវកម្ម​ដោយ​អាវុធ​ដើម្បី​សម្លាប់​ជនជាតិ​អ៊ី​ស្រា​អ៊ែល ។ ហើយ​អ្នក​ដែល​រងគ្រោះ​ពិតប្រាកដ​គឺ​ប្រជាជន​ប៉ាលេ​ស្ទីន​-​ប្រជាជន​លី​បង់ និង​យ៉េមែ​ន រួម​ទាំង​ប្រជាជន​អ៊ី​ស្រា​អ៊ែល​ថែមទៀត​ផង ។ ទីបំផុត​អ៊ី​ស្រា​អ៊ែល ដែល​ជា​ជនរងគ្រោះ​ដោយ​ជន​ផ្ដាច់ការ​ល្មោភ​សង្គ្រាម​ពី​ការរៀបចំ​របស់​មេដឹកនាំ​អ៊ីរ៉ង់​ត្រូវបាន​ពិភពលោក​ធ្វើការ​ថ្កោលទោស​ទៅ​វី​ញ ។ សរុប​សេចក្ដី​ទៅ ទោះ​អាមេរិក និង​អ៊ី​ស្រា​អ៊ែល មិន​វាយ​អ៊ីរ៉ង់​ក៏​ភោគទ្រព្យ​អ៊ីរ៉ង់ ដែល​បានមកពី​ធនធាន​ប្រេង គឺជា​ទ្រព្យ​ដែល​ជាប់​ប្រលាក់​ដោយ​ឈាម​នៅ​មជ្ឈឹម​បូព៌ារ​កទីបញ្ចប់​ពុំ​បាន​ឡើយ ។ មិន​ពិបាក​យល់​ទេ នៅពេល​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​មហាអំណាច​ប្រេង​ទី 4 បែរ​ជា​ក្ស័យធន ខុស​គុយ​វ៉ែត​-​កាតា​-​អារ៉ាប់ ដែល​មាន​ទ្រព្យ​ចាយ​ហូ​ហៀរ ព្រោះតែ​មិន​ចង់​ចំណាយ ដើម្បី​បាន​ធ្វើ​បងធំ​នៅ​មជ្ឈឹម​បូព៌ា ៕

ក្រុមហេបូឡានៅលីបង់

ក្រុមហាម៉ាសនៅប៉ាលេស្ទីន

ក្រុមហ៊ូទីនៅយ៉េមែន

Filed in: ព័ត៌មានអន្តរជាតិ