មិនថាអ្នកវិភាគក្នុងប្រទេសឬមេដឹកនាំនៃបណ្ដាប្រទេសមួយចំនួនតែងវិភាគនិងធ្វើការរិះគន់ចោទប្រកាន់ទៅលើ អ៊ីស្រាអ៊ែនិងអាមេរិកជាអ្នកចាប់ផ្ដើមធ្វើសង្គ្រាមចូលឈ្លានពានអ៊ីរ៉ង់នៅថ្ងៃទី28កុម្ភះបង្ករឲ្យមានវិបត្តិសេដ្ឋកិច្ចតាមរយៈតម្លៃប្រេងឡើងថ្លៃ។
តាមពិតទៅសង្គ្រាមនៅមជ្ឈឹបូព៌ាវាបានកើតឡើងរវាងកន្ទុយសង្គ្រាមអ៊ីរ៉ង់រួមមានក្រុមហាម៉ាសជ្រកក្នុងប្រជាជនប៉ាលេស្ទីន- ក្រុមហួទី នៅប្រទេសយ៉េមែន- ក្រុមហេបូឡា នៅប្រទេសលីបង់ រួមទាំងក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលឈរជើងនៅអ៊ីរ៉ាក់នៅស៊េរី បានធ្វើសង្គ្រាមនៅមជ្ឈឹមបូព៌ាមុនថ្ងៃ28កុម្ភះច្រើនខែច្រើនឆ្នាំមកហើយ ។ ជាក់ស្ដែងក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់តែងធ្វើសកម្មភាពបាញ់មីស៊ីលចូលប្រទេសអារ៉ាប់និងអ៊ីស្រាអ៊ែលរហូតប៉ុន្មានឆ្នាំមុនក្រុមហ៊ួទីបានបាញ់មីស៊ីចូលរោងចក្រប្រេងក្នុងប្រទេសអារ៉ាប់បណ្ដាលឲ្យខូចខាតនិងឆេះរោងចក្រដែលមានការខាតបង់មិនតិចទេ ។ ពេលនោះ លោកពូទីនប្រធានាធិបតីរុស្សីជាសាក្សីស្រាប់ដែលបានធ្វើដំណើរទៅក្រុងឌូបៃហើយធ្វើការបញ្ជាក់ថារុស្សីនិងជួយជួសជុលរោងចក្រឲ្យអារ៉ាប់វិញ ។ បើនិយាយពីអ៊ីស្រាអ៊ែលវិញ គឺមានសន្តិសុខតិចតួចណាស់ ។ ព្រោះត្រូវប្រឈមនឹងកន្ទុយសង្គ្រាមអ៊ីរ៉ង់ធ្វើទុកបុកម្នេញឆ្មក់បាញ់ផ្លោងចាប់ជំរិតពីក្រុមហាម៉ាសផង-ពីក្រុមហេបូឡាផងដោយប្រើសុទ្ធជាអាវុធរុក្កែតជាជំនួយរាប់រយរាប់ពាន់គ្រាប់ថែមទៀតផង។
មានការចោទសួរថា បើកន្ទុយសង្គ្រាមដែលខប្ថម្ភដោយអ៊ីរ៉ង់នៅតែបន្តធ្វើសកម្មភាពឥតឈប់ដោយភ្ជាប់នូវការព្រមានចំៗថានឹងកំចាត់អ៊ីស្រាអែលចេញពីផែនទីពិភពលោកពីមេដឹកនាំអីរ៉ង់ផងនោះតើអាចមិនឲ្យកើតសង្គ្រាមលែងវាយកន្ទុយគឺវាយក្បាលសង្គ្រាមនៅអីរ៉ង់គឺពិតជាមិនអាចបញ្ជៀសសង្គ្រាមធំនេះបានឡើយ។
វាជាតឹកតាងដែលមិនអាចប្រកែកបាននោះគឺការចាកចេញពីឈប់បន្តធ្វើជាមួយកន្ទុយសង្គ្រាមអីរ៉ង់ មកសម្រេចចិត្តធ្វើសង្គ្រាមធំផ្ទាល់ជាមួយអីរ៉ង់ទើបពិភពលោកបានស្គាល់ពីមហិច្ឆតារបស់មេដឹកនាំអីរ៉ង់បានកាន់តែច្បាស់ ។ ព្រោះសកម្មភាពដែលអីរ៉ង់ប្រយុទ្ធ គឺពុំមែនសំដៅទៅលើតែភាគីជម្លោះដែលចេញមុខប៉ុណ្ណោះទេសូម្បីបណ្ដាប្រទេសនៅឈូងសមុទ្រពែកទាំងអស់ដែលកាន់សាសនាឥស្លាមដូចអីរ៉ង់ក៏អីរ៉ង់មិនលើកលែងដែរដែលជាហេតុធ្វើឲ្យប្រទេសមហាអំណាចដូចជាបារាំង- អង់គ្លេស-និងអាលឺម៉ង់មើលឃើញពីភាពឃោឃៅរបស់មេដឹកនាំអីរ៉ង់ហើយសម្រេចចូលរួមធ្វើសង្គ្រាមវាយអីរ៉ង់ភ្លាមៗ។ វាជាការពិតណាស់ថា ទាំងក្រុមអ្នកវិភាគនយោបាយសង្គ្រាមនិងមេដឹកនាំប្រទេសដែលមានអំណាចយោធាមួយចំនួនហាក់ពុំបានធ្វើការវិភាគនិងគាំទ្រវែកញែកស្វែងរតហេតុផលនៃសង្គ្រាមឲ្យបានច្បាស់នោះទេគឺចេះវិភាគនិងគាំទ្រតាមប៉ូលដែលប្រទេសមហាអំណាចបាននិងកំពុងធ្វើការបែងចែក។ ដោយសារការគាំទ្រតាមប៉ូលនយោបាយនេះហើយទើបធ្វើឲ្យការដោះស្រាយតាមច្បាប់នៅអង្គការសហប្រជាជាតិលែងទទួលបានប្រសិទ្ធភាព ។
ទោះបីថាជម្លោះបង្កើតទៅជាមហាសង្គ្រាមនៅមជ្ឈឹមបូព៌ាពេលនេះត្រូវបានធ្វើការសម្របសម្រួលរហូតមានការឯកភាពពីភាគីជម្លោះក៏ដោយ ក៏ការដោះស្រាយមិនទទួលបានជោគជ័យដែរ ព្រោះតែប៉ូលនយោបាយវាបានបង្ហាញសញ្ញាខ្វែងគំនិតគ្នាក្រៅប្រព័ន្ធច្បាប់ទៅហើយ ។ លើកលែងតែភាគីជម្លោះព្រមទទួលកំហុស ហើយព្រមកែប្រែនយោបាយដឹកនាំស្របតាមលក្ខ័ន្ធដែលពិភពលោករំពឹងទុកថានឹងអាចបញ្ចប់សង្គ្រាមនៅមជ្ឈឹមបូព៌ាបានជារៀងរហូត ៕



