លោកប្រធានាធិបតីត្រាំបានជម្រុញឲ្យបណ្ដាប្រទេសនៅអាស៊ីរួមមាន ជប៉ុន -កូរ៉េខាងត្បូង- និងចិនចូលរួមបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីការពារកាប៉ាល់ដឹកប្រេងរបស់ខ្លួន ។
សំណើរបស់លោកត្រាំ ចិន ដែលជាមិត្តអ៊ីរ៉ង់បានបដិសេធន៍ ។ ចំណែកកូរ៉េខាងត្បូង សូមរង់ចាំការពិភាក្សាជាមុនសិន ។ ដោយឡែក រដ្ឋាភិបាលជប៉ុនវិញក៏បានបដិសេធន៍ដែរ ព្រោះរដ្ឋធម្មនុញ្ញបានចងសកម្មភាពយោធាជប៉ុនមិនឲ្យធ្វើសកម្មភាពកងទ័ពចេញក្រៅប្រទេសបានក្រៅពីសិទ្ធិការពារខ្លួននៅក្នុងប្រទេស ។
វាអាចជាដំណោះស្រាយស្របពេលដែលលោកស្រីSanae kataichi នាយករដ្ឋមន្ត្រីជប៉ុន ត្រូវទៅបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក ។ ព្រោះរដ្ឋាភិបាលជប៉ុនតាំងពីសម័យស៊ិន ស៊ូអាបេគឺមានគោលនយោបាយធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញ ប៉ុន្តែត្រូវជំទាស់ ដោយប្រទេសមហាអំណាចមួយចំនួន ។ ដូច្នេះការធ្វើដំណើរបស់លោកស្រីSanae katai chi អាចជាចេតនាសុំការគាំទ្រពីសហរដ្ឋអាមេរិក ទោះបីមានការជំទាស់ពីរដ្ឋាភិបាលក្រុងប៉េកាំង ក៏ជប៉ុនមិនស្ទាក់ស្ទើក្នុងការកែទម្រង់រដ្ឋធម្មនុញ្ញដើម្បីពង្រឹងលើវិស័យការពារជាតិឲ្យកាន់តែទូលំទូលាយដូចប្រទេសមហាអំណាចដ៏ទៃទៀត ។ ព្រោះកន្លងមក នៅពេលដែលជប៉ុនទទួលរងនូវទណ្ឌកម្មរដ្ឋធម្មនុញ្ញក្រោយសង្រាមលោកលើកទី 2 ដែលកំណត់ដោយសហរដ្ឋអាមេរិកបានធ្វើឲ្យជប៉ុនក្លាយជាខ្លាបាក់ចង្កូមទៅហើយ ។
តើនៅពេលដែលជប៉ុនអាចកែរដ្ឋធម្មនុញ្ញបានស្របតាមកាលៈទេសៈកើតមានសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអ៊ែលប្រយុទ្ធជាមួយអ៊ីរ៉ង់ តើអាចជាការដាស់ខ្លានៅអាស៊ីដែលគួរឲ្យភ័យខ្លាចដែឬទេ ?!៕



