បើ​មាន​អ្នក​ប្រឌិត​ភស្តុតាង តើ​អាច​មាន​ទោស​ទេ​?

បើ​មាន​អ្នក​ប្រឌិត​ភស្តុតាង តើ​អាច​មាន​ទោស​ទេ​?

តើ​!? គឺជា​សំណួរ ឬ​បើ​និយាយ​ក្នុង​ច្បាប់ គឺ​ស្ថិតក្នុង (​វិមតិ​សង្ស័យ​) គឺ​អាច​មាន​តម្លៃ​ដល់​ការស៊ើបអង្កេត​តែប៉ុណ្ណោះ ព្រោះ​បើ​ផ្អែក​តាម​រូបភាព​ដែល​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម លើ​ភស្តុតាង ដែល​គេ​អះអាងថា បាន​ផ្ដល់ឲ្យ​តាម​រយៈ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​លាង​សម្អាត​លើ​ការចោទប្រកាន់ថា កូន​លោក​អភិបាល​ស្រុក​កងមាស ជា​អ្នក​បើក​ឡាន​ទំនើប ក្នុងស្ថានភាព​ស្រវឹង បង្ក​ឲ្យ​បុក​យុវជន​ម្នាក់​រងរបួស​ជា​ទម្ងន់​ថា គឺជា​រឿង​មិន​ពិត ដោយ​សម្អាង​លើ​រូបភាព ដែល​សមត្ថកិច្ច​យកចេញ​ពី​កាំ​មេ​រ៉ា​សុ​វត្ថ​ភាព ឃើញ​រូប​កូនប្រុស​លោក​អភិបាល​ស្រុក​កងមាស​អង្គុយ ដេក​នៅ​ជាប់​កៅអី​តៃកុង​ទៅវិញ ។

​ផ្អែក​តាម​រូបភាព​ដែល​បាន​អះអាងថា ផ្សព្វផ្សាយ​ចេញពី​Page ស្នងការ​រាជធានី​ភ្នំពេញ​មាន​មហាជន និង​សារព័ត៌មាន​ជាច្រើន ក៏ដូចជា​គេហទំព័រ​កាសែត​ជាតិ មាន​ចម្ងល់​ថា​÷
1)-​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ថា គឺ​កូនប្រុស​លោក​អភិបាល​ស្រុក​កងមាស ជា​អ្នកបើក​បុក​យុវជន​ជិះ​ម៉ូតូ​ឲ្យ​រងរបួស​ធ្ងន់ ក្នុងស្ថានភាព​ស្រវឹង ថែម​ទាំង​ប្រើពាក្យ​ថា បុក​ស្លាប់​បង់​2​ម៉ឺន​ទៅ​ចប់​រឿង​ហើយ បើ​ទោះ​ជា​ស្រី​ស្នេហ៍ ដែល​រួម​ដំណើ​ជាមួយ​ចេញមុខ​ថា ខ្លួន​ជា​អ្នកបើក​ក៏ដោយ​។​
2 )-​ភស្តុតាង ដែល​សមត្ថកិច្ច​បង្ហាញ​តាម​កាំ​មេ​រ៉ា​សុ​វត្ថ​ភាព គឺ​កូនលោក​អភិបាលស្រុក​អង្គុយ​នៅ​កៅអី​ជាប់​តៃកុង តែ​កន្លែង​កៅអី​តៃកុង បែរ​ជា​អត់​រូប​អ្នក​បើក​ទៅ​វិញ​។​
3)-​រូបភាព​ដែល​សមត្ថកិច្ច​បង្ហាញ​ថា បាន​យកចេញ​ពី​កាំ​មេ​រ៉ា​សុវត្ថិភាព គឺ​កូនលោក​អភិបាលស្រុក ស្លៀកខោ​ខុស​ពណ៌ និង​អង់ត្រឺ​នុយ អង្គុយ​ដេក​ក្នុង​ឡាន ខុស​ពី​រូបភាព​នៅ​កន្លែងកើតហេតុ គឺ​កូនលោក​អភិបាលស្រុក​ឈរ​ស្លៀកខោ​ពណ៌​ផ្សេង ហើយ​ក៏​អត់ដា​ក់អាវ​ក្នុង​ខោ​ដែរ​។​

​ផ្អែក​តាម​ការអះអាង​លើ​ការកែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​ច្បាប់ ឯកឧត្ដម​កើត រិទ្ធ ឧ​ប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកសារព័ត៌មាន​ចូលរួម​សហការ​ដើម្បី​កា​ពារ​សិទ្ធិ​ពលរដ្ឋ​ឲ្យ​ទ​ទួ​បាន​យុត្តិធម៌​ពិតប្រាកដ ។​

​សំណូរ ÷ សូម​គោរព​ធ្វើការ​ចោទសួរ​ទៅកាន់ ឯកឧត្ដម ថា បើ​មាន​ការរៀបចំ​ប្រឌិត​ភស្តុតាង​ពី​សមត្ថកិច្ច ដូច​ការសង្ស័យ​ពី​មហាជន ក៏ដូចជា​អ្នកសារព័ត៌មាន ដែល​បាន​ផ្សាយ​តើ​អាច​មាន​ទោស​ពី​បទល្មើស​ដែឬទេ ?! ៕

Filed in: ព័ត៌មានក្នុងប្រទេស