វិបត្តិ​អចលនវត្ថុ​និង​កសិកម្ម​ចាប់ផ្ដើម​រងគ្រោះ​ដោយសា​តម្លៃ​ប្រេង​

វិបត្តិ​អចលនវត្ថុ​និង​កសិកម្ម​ចាប់ផ្ដើម​រងគ្រោះ​ដោយសា​តម្លៃ​ប្រេង​

ការសាងសង់​លំនៅដ្ឋាន​សម្រាប់​គ្រួសារ​កសិករ តាម​កំណើន​សមាជិក​និមួយៗ ជៀស​មិន​ផុត​ពី​ការស្វែងរក​ទីតាំង​ថ្មី ដើម្បី​សាងសង់​លំនៅដ្ឋាន ។ រាល់​ការចំណាយ​តម្រូវការ​ដំបូង គឺ​ចំណាយ​ទៅ​លើ​ថ្លៃ​ជួល​ឡាន​ដឹក​ដី និង​ចំណាយ​ថ្លៃ​ប្រេង​បូមទឹក​បំរើ​ឲ្យ​វិស័យ​កសិកម្ម ។ នៅពេល​ប្រេង​កំពុង​ឡើងថ្លៃ ដោយសារ​សង្គ្រាម​នៅ​អ៊ីរ៉ង៎ គឺ​វិស័យ​អចលនៈវត្ថុ​គ្រួសារ​ពិតជា​មាន​ផលប៉ះពាល់ ។ ចំណែក​តម្លៃ​ស្រូវ​អង្ករ​អាច​នឹង​ឡើងថ្លៃ​ខ្ពស់​នៅ​ដើមឆ្នាំ​2027 ព្រោះ​តែ​កសិករ​មួយចំនួនធំ​បោះបង់​ឈប់​ធ្វើ​ស្រែ​ដោយសារ​កត្តា​ប្រេង​និង​ជី​ក៏​កំពុង​ឡើងថ្លៃ​ផងដែរ​។

​ងាក​មក​មើល​ក្រុមហ៊ុន​អចលនៈវត្ថុ​វិញ មិន​ថា​ក្រុមហ៊ុន​តូច​ឬ​ធំ គឺ​សុទ្ធសឹងតែ​ផ្អាក​សកម្មភាព​ចាក់​ដី​សាងសង់​ដោយ​លើក​ហេតុផល​ដូចៗ​គ្នា​ថា មក​ពី​ប្រេង​ឡើងថ្លៃ ។ ជាក់ស្ដែង​ក្រុមហ៊ុន OCIC នៅ​ជ្រោយចង្វារ​-​ក្រុមហ៊ុន​7NG -​និង​ក្រុមហ៊ុន​ឡេង​ណា​វ៉ាត់​ត្រា គឺ​បាន​ផ្អាក​ការងារ​សាងសង់ និង​ចាក់ដី​ដោយ​រង់ចាំ​សង្គ្រាម​ចប់​តម្លៃ​ប្រេង​ចុះថោក​វិញ​។​

​ទោះបីយ៉ាងណា ស្រូវ​អង្ករ​គឺជា​ស្បៀង​ត​ម្វ្រ​វ​​ការចាំបាច់​ដែល​ក្រសួង​កសិកម្ម​ត្រូវ​តែ​ចាត់វិធានការ​ស្វែងរក​លទ្ធភាព​ដើម្បី​ឲ្យ​កសិក​រអាច​បន្ត​ធ្វើ​ស្រែចំកា​រ​បាន ។ ពុំនោះ​ទេ​ប្រសិនបើ​តម្លៃ​ប្រេង​នៅតែ​បន្ត​ឡើងថ្លៃ​ពេញ​ឆ្នាំ​2026​ទេនោះ ហើយ​កសិករ​បាត់បង់​ក្ដីសង្ឃឹម​ទៅលើ​ការបង្ករ​បង្កើន​ផល​ធ្វើស្រែ​ចំការ តើ​កម្ពុជា​ជា​ប្រទេស​កសិកម្ម​ធ្លាប់​ស្វែងរក​ទីផ្សារ​នាំ​អង្ករ​ចេញ អាច​ទិញ​អង្ករ​មក​ផ្គត់ផ្គង់​បាន​ដែ​ឬទេ​៕

Filed in: ព័ត៌មានក្នុងប្រទេស