ប្រភពពី(វិសិទ្ធព័ត៌មាន)បានផ្សព្វផ្សាយតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងលោកស្រី ឡៅ អានី មានតួនាទីជាប្រធានក្រុមហ៊ុនបានទិញដីមួយកន្លែងនៅភូមិ ប៊ូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំតែជាង 5 ហិកតាតែប៉ុណ្ណោះ ។ ប៉ុន្តែជារឿងដែលចម្លែក ដែលលោកស្រី ឡៅ អានី គាត់អាចធ្វើប្លង់បំពានលើដីប្រជាពលរដ្ឋផ្សេងទៀត ដែលបានកាន់កាប់និងអាស្រ័យផលបានរហូតដល់ 20 ហិកតា ។
ការពង្រីកផ្ទៃដីដោយមិនចាំបាច់ចំណាយលុយទិញ រួចធ្វើប្លង់រឹងបានយ៉ាងស្ងាត់ស្ងៀមបែបហ្នឹង រហូតមានប្រតិកម្មពីម្ចាស់ដីធ្វើការពឹងពាក់ឲ្យអ្នកសារព័ត៌មានចុះផ្សាយលាតត្រដាងពីការពិតជាក់ស្ដែងយ៉ាងណាក្ដី ក៏មហាជនហាក់ពុំដែលបានឃើញថ្នាក់ដឹកនាំមន្ទីរនិងក្រសួងរៀបចំដែនដីចេញមុខបំភ្លឺពីភាពមិនប្រក្រតីរបស់មន្ត្រីដែលឃុបឃិតបង្កើតឲ្យមានវិវាទដីធ្លីម្ដងណាឡើយមិនថាករណីលោកស្រី ឡៅ អានី ឬករណីវិវាទនៅបណ្ដាខេត្តផ្សេងៗទៀត ។ បើយើងសម្លឹងមើលនឹងធ្វើការប្រៀប ធៀបរវាងក្រសួងពីរ គឺក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ ចាប់តាំងពីបន្តផ្លាស់ប្ដូរឲ្យបង្កើតរដ្ឋាភិបាលបន្តវេណអាណត្តិទី 7 គឺមានរយៈពេល 3 ឆ្នាំហើយ ។ រយៈពេល 3 ឆ្នាំ កន្លងទៅនេះ មហាជនទូទៅបានចាប់អារម្មណ៍និងសង្កេតឃើញថា គឺមានតែថ្នាក់ដឹកនាំបន្តវេណក្រសួងមហាផ្ទៃទេ ដែលលោកហ៊ានធ្វើកាវះកាត់មន្ត្រីខឹលខូចរហូតដកចេញពីតួនាទីនិងឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ថែមទៀតផង ។
មហាជនមានចម្ងល់ថា ហេតុអ្វីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីលោកស្ងាត់ស្ងៀមខ្លាំងម្លេះ ស្របពេលករណីវិវាទដីធ្លីហាក់បានផ្ដើមចេញតែពីមន្ត្រីក្រោមឱវាទនៃខ្សែបណ្ដោយក្រសួងរៀចំដែនដី ។
មានការចោទជាចម្ងល់ថា តើដំណើការកែទម្រង់របស់រដ្ឋាភិបាលបន្តវេណអាណត្តិទី 7 អាចទទួលបានជោគជ័យតាមរយៈការអនុវត្តតែចំពោះក្រសួងមហាផ្ទៃ ដោយទុកឲ្យក្រសួងផ្សេងទៀត តួយ៉ាងក្រសួងរៀបចំដែនដី ដែលតែងតែសម្ងំឈឹង ស្របពេលដែលករណីវិវាទដីធ្លីនៅកម្ពុជាសព្វថ្ងៃបាននឹងកំពុងកើតឡើងស្ទើគ្រប់ទីកន្លែងបែបហ្នឹង ។
មិនមានចេតនាលើកមួយបង្អាប់បន្តុះមួយនោះទេ ! ប៉ុន្តែជាសត្យានុម័ត គឺមហាជនទាំងខ្ញុំ ទាំងគេបានមើលឃើញបែបហ្នឹង៕
https://www.facebook.com/share/1BSv12jEcM/



