មាន​ករណី​ចាប់ខ្លួន​លោក​វឹង វ ន 2-​លោក​ទុំ វុត្ថា 3-​លោក​ប៊ុត រ៉ា​មាន​ទីលំនៅ​ភូមិ​អូរ​ខ្លរ​-​ឃុំ​ចុង​ផ្លាស់​-​ស្រុក​កែវ​សី​ម៉ា​-​ខេត្ត​មណ្ឌល​គី​រី​

មាន​ករណី​ចាប់ខ្លួន​លោក​វឹង វ ន 2-​លោក​ទុំ វុត្ថា 3-​លោក​ប៊ុត រ៉ា​មាន​ទីលំនៅ​ភូមិ​អូរ​ខ្លរ​-​ឃុំ​ចុង​ផ្លាស់​-​ស្រុក​កែវ​សី​ម៉ា​-​ខេត្ត​មណ្ឌល​គី​រី​

​បន្ទាប់ពី​មាន​ករណី​ស្លាប់​មេ​ការជីក​រ៉ែ​មាស​ឲ្យ​ថៅកែ​ឈ្មោះ ម៉េង លាន និង​កម្មករ​ម្នាក់​ទៀត​រងរបួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រោះ​នៅ​មន្ទីរពេទ្យ មេការ​ជីករណ្ដៅ​ដែល​ស្លាប់​ឈ្មោះ​សុខុម ត្រូវ​បាន​ភរិយា​ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ទាំង 3 នាក់​ធ្វើ​ការអះអាង​ថា បាន​ស្លាប់​នៅក្នុង​រណ្ដៅ​ថៅកែ ម៉េង លាន រួច​នាំ​គ្នា​អូស​សាកសព​យកមក​ដាក់​នៅ​រណ្ដៅ​ពួកគាត់ នៅ​យប់​ថ្ងៃទី​13 ខែមិថុនា ឆ្នាំ​2026 ដែល​រណ្ដៅ​ពួកគាត់​ឈប់​ធ្វើ​តាំងពី​ខែ 12 ឆ្នាំ​20125 មក​ម្លេះ បន្ទាប់ពី​មាន​ការហាមឃាត់​ពី​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​មណ្ឌល​គី​រី ដោយ​បាន​បិតមាត់​រណ្ដៅ​ទុកចោល​។

​ផ្អែក​តាម​ការបញ្ជាក់​ភរិយា​ជនសង្ស័យ​ទាំង 3 នាក់​រួម​ទាំង​បងប្រុស​ថៅកែ ម៉េង លាន ដែល​មាន​មេការ​ឈ្មោះ សុខុម បាន​ស្លាប់​ក៏​បាន​ទូរស័ព្ទ​ឆ្លងឆ្លើយ​ជាមួយ​ភរិយា​ជនសង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន​គឺ​សុទ្ធសឹងតែ​បាន​បញ្ជាក់ថា ការចាប់ខ្លួន​អ្នក​ទាំង 3 ដែល​បាន​ឈប់​បន្ត​ជីក​រុករក​រ៉ែ​តាំងពី​ខែ​12 ឆ្នាំ​2025 មាន​រយៈពេល 6 ខែ ហើយ​គឺ​មិន​ត្រឹមត្រូវ​ទេ ។ ចំណែក​សាច់ញាតិ​គ្រួសារ​សព​ដែល​ធ្លាប់​ទៅ​ជីក​រ៉ែ​មាស និង​ទៅ​ទទួល​យក​សាកសព​ចេញពី​រណ្ដៅ សុទ្ធតែ​បាន​ធ្វើ​ការអះអាង​ថា ករណី​ស្លាប់​លោក​សុខុម​នៅក្នុង​រណ្ដៅ គឺ​ឈ្មោះ​សុខុម ពិតជា​ធ្វើ​មេការ​ជីក​រ៉ែ​មាស​ឲ្យ​ថៅកែ​ម៉េង លាន​ពិតប្រាកដ​មែន ។ ប៉ុន្តែ​ករណី​នេះ​ត្រូវបាន​គេ​ហាមឃាត់​ភរិយា​សព​មិន​ឲ្យ​និយាយ​អ្វី​ទាំងអស់​ដោយ​ចាំតែ​ទទួល​លុយ​ពី​គេ 1500$ និង​ជួយ​លុយ​ធ្វើ​បុណ្យ​សព​ថែមទៀត​ផង ដោយ​គ្រាន់តែ​នៅ​ឲ្យ​ស្ងៀម​កុំ​និយាយ​អ្វី​ទាំងអស់ ។

​ចំណែក​គ្រួសារ​ជនសង្ស័យ​ក៏​បាន​នាំ​ទៅ​ចង្អុលបង្ហាញ​រណ្ដៅ​ដី​ជីក​រ៉ែ​មាស​របស់​ថៅកែ​ម៉េង លាន​នៅពេល​ចុះ​ជីក​គឺ​បាន​យក​កំណាត់ឈើ​មក​គ្រប​មាត់​រណ្ដៅ​ដើម្បី​បិទបាំង​ពី​កម្លាំង​ជំនាញ ។ ហើយ​នៅក្នុង​បាត​រណ្ដៅ គឺ​គេ​ជីក​តាម​រ៉ែ​រាប់រយ​ម៉ែត្រ​ឆ្លង​ចូល​ពី​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយទៀត​បាន ទើប​ពួកគេ​អាច​អូស​សាកសព​លោក​សុខុម តាម​បាត​រណ្ដៅ​មក​ដាក់​នៅ​រណ្ដៅ​ពួកគាត់​ទាំង​បី​នាក់​ដែល​ឈប់​ធ្វើតាម​ការហាមឃាត់​ពី​មន្ត្រី​ជំនាញ​តាំងពី​ខែ​12​ឆ្នាំ​2025​មក​ម្លេះ ។ មិនមែន​ជា​ការអះអាង​របស់​គេហទំព័រ​កាសែត​ជាតិ​ទេ សូម​ស្ដាប់​ការបញ្ជាក់​គ្រួសារ​ជនសង្ស័យ​និង​សាក្សី រួម​ទាំង​អ្នកពាក់ព័ន្ធ​ដូចខាងក្រោម ៕

 

Filed in: ព័ត៌មានក្នុងប្រទេស