លោកជឹម សុខ មានគោរម្យងារ ជាឧកញ៉ា- និងតួនាទីជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង ហើយក៏ជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងថែមទៀតផង បើផ្អែកតាមប្រភពព័ត៌មាន ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ។ បើធ្វើការប្រៀបធៀបលើតួនាទីទាំង 3 របស់លោក ជឹម សុខ ក្នុងដែនអាណាចក្រខេត្តព្រៃវែង គឺជារឿងដែលមិនអាចឲ្យមហាជនជឿលើការអះអាងថា រូបលោកត្រូវបានលោកស្នងការ នគរបាលខេត្តប្រើអំណាចឲ្យលោកបង់ប្រាក់ក្នុង 1 ខែ 10000$ ដោយលោក ជឹម សុខ ធ្វើការអះអាងថា មុខរបរទិញក្របី-គោពីខ្មែរទៅលក់នៅប្រទេសវៀតណាម គឺលោកមានអាជ្ញាប័ណ្ឌស្របច្បាប់។
គេហទំព័រកាសែតជាតិមិនអាចធ្វើការវិនិច្ឆ័យរឿងអ្នកណាខុសអ្នកណាត្រូវបាននោះទេ ព្រោះបើលោក ជឹម សុខ មានតួនាទីជាឧកញ៉ាផង-ជាប្រធានសភាពាណិជ្ជកម្មផង និងជាសមាជិកក្រុមប្រឹក្សាខេត្តផង តើថ្នាក់ស្នងការខេត្តអាចមានសមត្ថភាពទៅគំរាមមុខរបរស្របច្បាប់របស់លោកឧកញ៉ាជឹម សុខបានដោយរបៀបណា?។
បន្ទាប់ពីបែកធ្លាយព័ត៌មានថា លោក ជឹម សុខ រងការគំរាមឲ្យបង់ប្រាក់ជាច្រើនខែមកហើយទៅឲ្យលោកស្នងការនិងស្នងការ រងលើមុខរបរស្របច្បាប់របស់គាត់ ក៏ឃើញលេចចេញព័ត៌មានក្រុមហ៊ុនលោកជឹម សុខប្រើអាជ្ញាប័ណ្ណក្រុមហ៊ុនាំគោក្របីចេញទៅលក់នៅប្រទេសវៀតណាម ទៅជំរឹតទារប្រាក់ពីប្រជាពលរដ្ឋដែលដឹកគោក្របីយកទៅលក់ឲ្យឈ្មួញវៀតណាមដោយកំណត់កូនគោកូនក្របីត្រូវបង់ឲ្យពួកគេ80000៛ចំណែកគោក្របីធំៗក្នុង1ក្បាល110000៛ ។
នៅក្នុងបណ្ដាញសង្គម ថែមទាំងបានទាញយកបទល្មើសកូនប្រុសលោក ជឹម សុខ មកលាតត្រដាងពីឃាតកម្មរបស់ឈ្មោះ ជឹម រតនៈ ថាជាក្រុមគ្រួសារប្រើលុយបិទបាំងទោសកំហុស រហូតអាចមានតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុកថែមទៀតផង ។
ផ្អែកតាមការរៀបរាប់ខ្លះៗខាងលើ សូមមហាជនិងថ្នាក់ដឹកនាំមេត្តាជ្រាបនិងពិចារណាតាមការគួរ ៕



