ចម្ងល់​អ្នកនយោបាយ​មិន​អាច​កែប្រែ​អ្វី​បាន​ក្រៅពី​ព្រម​ទទួលស្គាល់​ក្រុមគ្រួសារ​លោក កឹម សុខា ជា​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​

ចម្ងល់​អ្នកនយោបាយ​មិន​អាច​កែប្រែ​អ្វី​បាន​ក្រៅពី​ព្រម​ទទួលស្គាល់​ក្រុមគ្រួសារ​លោក កឹម សុខា ជា​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​

​អាច​ចាត់ទុកបាន​ថា ជា​ព្រឹត្តិ​កាណ៍​សំខាន់​និង​បន្ទាន់ ស្រប​ពេល​កម្ពុជា​ទទួល​រង​នូវ​ការឈ្លានពាន​ទឹក​ដី​ពី​ទ័ព​ចោរ​សៀម និង​សកម្មភាព​ឆបោក​អន​ឡា​ញ (Scammers Online) រហូត​ធ្វើ​ឲ្យ​មេដឹកនាំ​សៀម​ប្រើ​កម្លាំង​ឈ្លានពាន​ថា​ជា​ការបង្ក្រាប​ក្រុម​ឆបោក​។​ម្យាង​វិញ​ទៀត​បណ្ដា​ប្រទេស​ភាគច្រើន​ពិសេស​សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មហាអំណាច​បាននិងកំពុង​សហការ​ជំរុញ​ឲ្យ ស្ថាប័ណ​FBI​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បង្ក្រាប​ក្រុម​ឆបោក​អន​ឡាញ​ឲ្យអស់​ពី​កម្ពុជា​ថែមទៀត​ផង​។​

​មិនមែន​ជា​រឿង​ចៃ​ដ​ន្តទេ នៅពេល​ដែល​អ្នកនាង​កឹម មនោ​វិទ្យា​ត្រូវបាន​សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ឲ្យចូល​ជួបពិភាគសារ​ការងា​រ​ដោយ​បាន​កោតសរសើ​ពី​សមត្ថភាព​នៅ​ថ្ងៃ​ទី​24​សីហា​គឺជា​តឹកតាង​អាច​បញ្ជាក់បាន​យ៉ាងច្បាស់​ថា​កញ្ញា​កឹម មនោ​វិទ្យា​បាននិងកំពុង​ទទួល​យក​មុខ​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​រួចទៅហើយ ស្រប​តាម​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ ហើយក៏​ជា​បទពិសោធន៍​ច្រើន​ឆ្នាំ​ដែល​អាច​ចាត់ទុកបាន​ថា គណបក្ស​ប្រជាជន​ពិតជា​បាន​ធ្វើ​ការសម្រេចចិត្ត​ទទួលយក​កឹម មនោ​វិទ្យា​គឺជា​រឿង​ចាំបាច់​បំផុត​។

​ចំពោះ​ការវិភាគ​លើកឡើងពឺ​ក្រុម​អ្នកន​យោយ​នៅក្រៅ​ស្រុក​រួមទាំង​អ្នកវិភាគ​ដែ​បាន​លើកឡើង​ថា​វា​ជា​សេណារីយោ ដែល​អាច​ឲ្យ​លោក កឹម សុខា អាច​បន្ត​ចូលរួម​ក្នុង​ឆាកនយោបាយ​ឡើងវិញ​បាន វា​គ្រាន់តែ​ជា​ការវិភាគ​ឲ្យស្រប​តាម​ចំណង់​ចំណូលចិត្ត​ដែល​ខ្លួន​ចង់​បាន​តែ​ប៉ុណ្ណោះ រហូត​មាន​អ្នកនយោបាយ​ខ្លះ​ប្រកាស​បំភ័យ​ថា វាសនា កឹម មនោ​វិទ្យា និង​លោក កឹម សុខា មិន​ខុស​អ្វី​ពី​អ្នកនយោបាយ​មួយចំនួន ដែល​កំពុង​ជាប់ពន្ធនាគារ​ថែមទៀត​ផង ។

​ការទាញយក​ហេតុផល​ដោយ​ពុំ​បាន​ទទួលស្គាល់​ពី​អង្គ​ហេតុ​ដែល​នាំ​ឲ្យ​បុគ្គល​ត្រូវបាន​ទទួល​ទោសទណ្ឌ គេ​អាច​ធ្វើ​ការ​រៀបរាប់ឲ្យ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ការពិចារណា​ជឿ​បាន​ខ្លះ ។ ប៉ុន្តែ​សម្រាប់​លោក កឹម សុខា និង​កូន ដែល​សូម្បី​នាយករដ្ឋមន្ត្រី​និង​ប្រធាន​ព្រឹទ្ទសភា​ក៏​ចេញ​មុខ​សរសើ​ពី​សមត្ថភា​ព​កញ្ញា កឹម មនោ​វិទ្យា រហូត​អញ្ជើញ​ឲ្យ​ក្រុមគ្រួសារ​លោក កឹម សុខា បាន​ចូលជួប​ប្រធានព្រឹទ្ទសភា​រយៈពេ​ល ៣ ម៉ោង គឺ​មានន័យ​ច្បាស់​ថា ក្រុមគ្រួសារ​លោក កឹម សុខា បាន​ធ្វើ​ការសម្រេចចិត្ត​ចូល​និង​គាំទ្រ​ក្នុង​គ្រួសារ​នយោបាយ​គណៈបក្ស​ប្រជាជន​កម្ពុជា​រួចស្រេច​ទៅហើយ នៅសល់​តែ​និតិ​វិធី​តែ​ប៉ុណ្ណោះ ។ ព្រោះ​យើង​យល់​និង​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ការវិភាគ​និង​លើកឡើង​ផ្ទុយ​ពី​នឹង គឺ​មកពី​ក្រុម​អ្នកនយោបាយ​និង​ក្រុម​អ្នកវិភាគ​ទាំងនោះ​ពុំ​បាន​ធ្វើ​ការសិក្សា​និង​ស្វែងយល់​ពី​ក្របខណ្ឌ​គោលនយោបាយ​នយោបាយ​គណៈបក្ស​ប្រជាជន​កម្ពុជា​ឲ្យបាន​ច្បាស់​នៅឡើយ​តែ​ប៉ុណ្ណោះ ៕

Filed in: ទស្សនៈ