ជ្រុង​មួយ​នៃ​គម្លាត​អំពើពុករលួយ​ក្នុង​សង្គម​

ជ្រុង​មួយ​នៃ​គម្លាត​អំពើពុករលួយ​ក្នុង​សង្គម​

មានរឿង​ច្រើនណាស់​ដែល​បាន​កើតឡើង ហើយ​មាន​ការវិនិច្ឆ័យ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន អង្គភាព អាជ្ញាធរ និង​សមត្ថកិច្ច ពី​ថ្នាក់ទាប រហូត​ដល់​ថ្នាក់ខ្ពស់​សម្រេច​ដាក់​ទោសទណ្ឌ​មកលើ​មន្ត្រី​ដោយ​ពុំ​មាន​តម្លាភាព​នោះឡើយ​។​ពេលខ្លះ​រឿង​តូច​សោះ ដូច​ករណី​មន្ត្រីសង្កាត់​ម្នាក់​នៅ​ក្រុង​ព្រៃវែង គ្រាន់តែ​ទទួល​លុយ​10000៛​លើស​ការកំណត់​របស់​រដ្ឋ​ក៏​ត្រូវ​បាន​បណ្ដេញចេញ​ពី​ការងារ​។​ចំណាត់ការ​លោក​ចៅសង្កាត់​ហាក់​បាន​បង្ហាញ​ឲ្យ​មជ្ឈដ្ឋាន​អ្នកតាមដាន​នឹកស្មាន​មិន​ដល់​ថា បើ​នៅ​ក្នុង​សង្គម​ខ្មែរ​ទាំងមូល​សុទ្ធសឹងតែ​អនុវត្ត​ន៍​បាន​បែប​ហ្នឹង មិន​ថា​សឹង្ហ​បូរី ឬស្វី​សឡើយ​ក៏​កំណត់ត្រា​នៃ​អំពើ​ពុករលួយ​ស្ថិតនៅ​លើ​កម្ពុជា​ឆ្ងាយ​ណាស់​។
​មិនចាំបាច់​ធ្វើ​ការប្រៀបធៀប​ច្រើន​នោះ​ទេ ដោយ​លើកយក​ករណី​មន្ត្រី​បរិស្ថាន​ដែល​ចាប់​អុស​របស់​ប្រជាពលរដ្ឋ​ដឹក​តាម​គោយន្ត​ជំរិត​ទារប្រាក់​25​ម៉ឺន​រៀល ទោះបី​មាន​ការផ្សព្វផ្សាយ​តាមរយៈ​អ្នក​សារព័ត៌​ន​ព្រោងព្រាត​ក៏​គេ​ពុំ​បាន​ឃើញ​មាន​ចំណាត់ការ​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​ឬ​ក្រសួង​ចេញមុខ​ប្រតិកម្ម​អ្វី​ឡើយ គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​ទៅវិញ​។

​តាមពិតទៅ​អំពើពុករលួយ​ក្នុង​សង្គម​ខ្មែរ មិនចាំបាច់​គ្រាន់តែ​លុយ​10000៛​ក៏​តម្រូវ​ឲ្យ​បណ្ដេញចេញ​ពី​ក្របខណ្ឌ​មន្ត្រី​នោះទេ​។​ព្រោះ​ចំណាត់ការ ល្អ​ពេក​បែប​នេះ​គឺ​ហាក់បីដូចជា​ពុំ​បាន​សម្លឹង​មើល​ពី​ទំហំ​នៃ​អំពើ​ពុករលួយ​នៅ​ជុំវិញ​ខ្លួន​នោះឡើយ​។

ជា​មតិ​ក្នុង​ការចូលរួម​ចំណែក​រិៈគ​ន់​ដើម្បី​ស្ថាបនា​ជា​ជំ​ហ៊ាន​ដំបូង មិន​ថា​ម ន្ត្រីអាជ្ញា​ធរ ស្ថាប័ន​តុលាការ​និង​មន្ត្រី​ជំនាញ​គួរ​កំណត់​ព្រំដែន​ពុករលួយ​កុំ​ឲ្យធ្វើ​ការសម្រេច​ឲ្យ​អ្នកខុស​ឈ្នះ​អ្នកត្រូវ​។​

ព្រោះ​បើ​អ្នក​ត្រូវ​គេ​ឲ្យ​1000$ ចំណែក​អ្នក​ខុស​អ្នក​បំពាន​គេ​ហ៊ាន​ឲ្យ​5000 $​បើ​យក​1000​ពី​អ្នក​ត្រូវ​រួច​ឲ្យ​អ្នក​ត្រូវ​ឈ្នះ​គឺ​ស្មើនឹង​បាន​កែទម្រង់​អំពើពុករលួយ​មួយ​ជំ​ហ៊ាន​ធំ​រួច​ទៅ​ហើយ​។​ព្រោះ​ការឈឺចាប់​របស៎​ប្រជាពលរដ្ឋ​ថែ​ល​ទទួលរង​នូវ​ភាពអយុត្តិធម៌​គឺ​ពិតជា​ឈឺចាប់​ខ្លាំងណាស់ ។

​ជាក់ស្ដែង​មន្ត្រីសង្កាត់​នៅ​ក្រុង​ព្រៃវែង​ដែល​ត្រូវ​បណ្ដេញចេញ បើ​ធ្វើ​ការប្រៀបធៀប​បរិ​កាស​ពុករលួយ​នៅក្នុង​ខេត្ត គឺមាន​តែ​សា​ម៉ី​ខ្លួន​ទេ ដែល​ស្គាល់​ពី​តម្លៃ​នៃ​ការឈឺចាប់​ពិតប្រាកដ ៕​

Filed in: ទស្សនៈ, ព័ត៌មានក្នុងប្រទេស