យើងដឹងហើយថា ការកំណត់ក្នុងការប្រើកម្លាំងធ្វើសង្គ្រាមយកឈ្នះលើប្រទេសអ៊ុយក្រែនទាំងមូល ពីសំណាក់ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀ ពូទីនតែ72ម៉ោងឬមួយអាទិត្យ គឺគ្រាន់តែជាយទ្ធសាស្ត្រនយោបាយរបស់មេដឹកនាំមហាអំណាចតែប៉ុណ្ណោះ ។ នៅពេលដែលកងទ័ពរុស្សីមិនអាចវាយយកអ៊ុយក្រែនបានដោយបន្តពីមួយខែ ទៅមួយឆ្នាំរហូតមកដល់ពេលនេះ គឺមានរយៈកាលជាង4ឆ្នាំទៅហើយជាលទ្ធផលគឺកងទ័ពរុស្ស៊ីត្រូវស្លាប់ជាង1លាននាក់ដោយត្រូវបន្តកេណ្ឌទ័ពទាំងបង្ខំជាច្រើនលើក ។ ចំណែកសេដ្ឋកិច្ចរុស្ស៊ីដែលធ្លាប់ជាប់ចំណាត់ថ្នាក់ក្នុងកិច្ចប្រជុំG7&G20 ក៏ទំនងជាត្រូវបាត់បង់ឱកាសចូលរួមប្រជុំ ព្រោះតែសេដ្ឋកិច្ចរុស្ស៊ីមានបានពីការលក់ប្រេងនិងឧស្ម័នត្រូវនាំប្រេងចូលដោយសាវិបត្តិនៃសង្គ្រាម។ ចំណែកលោកពូទីន ក្រៅពីខិតខំការពារខ្លួនតាមរយះការបណ្ដេញអ្នករៀបចំអាហារដល់ថ្នាក់ដឹកនាំនិងធ្វើការផ្លាស់ប្ដូមេៗសន្តិសុខនិងអង្គរក្សដែលខ្លួនមិនទុកចិត្តថែមទៀតផង ។ ម្យ៉ាងវិញទៀតសូម្បីក្រុមគ្រួសារលោកពូទីនក៏តម្រូវឲ្យបង្កើនកម្លាំងការពារផងដែ។
នៅពេលដែលសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនមិនអាចបញ្ចប់ដោយការចាញ់ឈ្នះនៅលើសមរភូមិបាន លើកលែងតែមានភាគីណាព្រមប្រកាសថាខ្លួនចុះចាញ់ទើបអាចបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះបាន ។ ព្រោះការប្រកាសថាចុះចាញ់ វាមានសភាពអាប់ឱនខ្លាំងពេកតែគេក៏អាចរកវិធីខ្សឹបជំនួសឲ្យការប្រកាសបានដែរ ។
តាមពិតទៅលោកពូទីនគាតចាញ់សង្គ្រាមនៅអ៊ុយក្រែនក្រោយពេលលោកពូទីនដាក់ឱសានវាទ72ម៉ោងឬមួយអាទិត្យវាយយកអ៊ុយក្រែនឲ្យបានមកម្លេះ ។ ប៉ុន្តែជាយុទ្ធសាស្ត្រមេដឹកនាំ គឺលោកពូទីនបានប្រកាសពីហេតុផលបរាជ័យនៃសង្គ្រាមរបស់គាត់គឺមិនមែនតែវាយជាមួយអ៊ុយក្រែនប៉ុណ្ណោះទេគឺវាយជាមួយបណ្ដាប្រទេសនៅអឺរ៉ុបផងរួមទាំងសហរដ្ឋអាមេរិកផងដែ ទើបធ្វើឲ្យរុស្ស៊ីមិនអាចវាយយកអ៊ុយក្រែនតាមការកំណត់បាន ។ ទោះជាយ៉ាងណាការអះអាងរបស់លោកពូទីន វាគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយរបស់មេដឹកនាំដើម្បីស្អំចិត្តប្រជាពលរដ្ឋនិងមេដឹកនាំរបស់ខ្លួនក្នុងការលប់លាងក្ដីអាម៉ាសដើម្បីបន្តសង្គ្រាមទៅមុខទៀតតែប៉ុណ្ណោះ ។ ហើយកុំសង្ឃឹមថា សង្គ្រាមនឹងអាចបញ្ចប់រវាងអ៊ុយក្រែននិងរុស្ស៊ីបានក្នុងពេលដ៏ខ្លីខាងមុខឲ្យសោះប្រសិនបើគ្មានភាគីណាព្រមចុះចាញ់ទេនោះ ។ ហើយអ្វីដែលពិភពលោកទទួលរងគ្រោះពីសង្គ្រាមនេះគឺមានទំហំធំធេងណាស់ ពិសេសគឺច្បាប់ដែលត្រូវដោះស្រាយនៅអង្គការសហប្រជាជាតិលែងអាចសម្រេចនិងដោះស្រាយអ្វីបានព្រោះតែរុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានតួនាទីអនុម័តដោះស្រាយបញ្ហាវិវាទរវាងបណ្ដាប្រទេសនៅលើពិភពលោកក្លាយជាមហាអំណាចដែលឈ្លានពានប្រទេសតូចតាចទៅវិញ ៕



