រៀបរាប់​ពាក្យបណ្ដឹង​សុំ​អន្តរាគមន៍​ចុះបញ្ជី​ដី​កសិកម្ម​និង​ដី​លំនៅដ្ឋាន​ជាង​3​ឆ្នាំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង​ឃុំ​ក្រាំង​យ៉ូវ​-​ស្រុក​ស្អាង​-​ខេត្ត​កណ្ដាល​

រៀបរាប់​ពាក្យបណ្ដឹង​សុំ​អន្តរាគមន៍​ចុះបញ្ជី​ដី​កសិកម្ម​និង​ដី​លំនៅដ្ឋាន​ជាង​3​ឆ្នាំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង​ឃុំ​ក្រាំង​យ៉ូវ​-​ស្រុក​ស្អាង​-​ខេត្ត​កណ្ដាល​

​ប្រជាពលរដ្ឋ​8​គ្រួសារ ដែល​បាន​អាស្រ័យ​ផល​នៅ​ចំណុច​ទួល​ពន់​រៃ ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង​ខេត្ត​កណ្ដាល តាំងពី​ឆ្នាំ​1979 ដោយ​អ្នកខ្លះ​ទិញ​លក់​បន្ត គ្រួសារ​ខ្លះ​ទទួល​មរតក​បន្ត​ពី​ឪពុក​មក​កូន រហូត​ដល់​ចៅ​ត្រូវបាន​លោក​ហុង អាន មេ​ភូមិ​កំពង់ធោធិ៍​ត្បូង​ចុះហត្ថលេខា​ទទួល​ស្គាល់​ពី​ប្រវត្តិ​កាន់កាប់​ដី​ពិតប្រាកដ​មែន ។​

​នៅក្នុង​លិខិត​ផ្ទេរសិទ្ធិ​អាជ្ញាធរ​ភូមិ កំពង់​ពោធិ៍​ត្បូង លោក​មេឃុំ​ក្រាំង​យ៉ូវ និង​អភិបាលស្រុក​ស្អាង​សុទ្ធសឹងតែ​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់ ផ្ទុយទៅវិញ លោក​ពន់លៃ​អនុប្រធាន​ភូមិបាល​ស្រុក​ស្អាង​ធ្វើ​ការជំទាស់​មិន​ឲ្យ​វាស់វែង​ដោយ​បាន​បញ្ជាក់ថា​ទីតាំង​ដី​នេះ​បាន​ចុះបញ្ជី​ជា​ដី​អាង​រដ្ឋ​តាំងពី​ឆ្នាំ​2005​បើ​គិត​មកដល់​ឆ្នាំ​2023​នេះ​គឹ​មាន​រយៈកាល​18​ឆ្នាំ​ហើយ​។​នៅពេល​ជួប​ជាមួយ​លោក​ស៊ឹម ភី កាលពី​ថ្ងៃ​ទី​23​ខែ​សីហា​ឆ្នាំ​2023​អតីតៈ​ប្រធាន​ការិយាល័​យ​ធនធានទឹក​ស្រុក​ស្អាង​ដែល​ចូលនិវត្តន៍​តាំងពី​ឆ្នាំ​2015​លោក​បាន​រៀបរាប់​ច្បាស់ៗ​ថា​នៅ​ប្រាំង​ម៉ិញ​គឺ​ជិត​មួយ​ឆ្នាំ​ហើយ​មាន​មន្ត្រី​2​នាក់​ជិះ​ឡាន​មក​ឈប់​នៅ​ផ្ទះ​គាត់ ម្នាក់​ឈ្មោះ​ក្រួច សុ​ត​ជា​មន្ត្រី​ភូមិបាល​ស្រុក ម្នាក់ទៀត​ឈ្មោះ​អ៊ំ ឡុង​អាច​ជា​មន្ត្រី​មកពី​ខេត្ត​បាន​កាន់​ឯកសារ​មក​ឲ្យ​គាត់​ស៊ីញ៉េ​ដាក់​តំបន់​ទួ​លពន់​រៃ​ជា​ដី​អាង​រដ្ឋ​ទួល​ពន់​រៃ​វិញ​។​

​ដោយ​លោក​អ៊ំ ស៊ឹម ភី មិន​អាច​មើល​អក្សរ​ឃើញ​ក្នុង​វ័យ​ចាស់ជរា​ទៅហើយនោះ​លោក​ក៏​បាន​ឲ្យ​មន្ត្រី​ដែល​យក​ឯកសារ​មក​អាន​ឲ្យ​គាត់​ស្ដាប់​សិន ហើយ​បញ្ជាក់​ប្រាប់ថា​ដី​ដែល​គេ​រៀប​ដាក់បញ្ចូល​ជា​អាង​ទួល​ពន់​រៃ​គឺ​មាន​ទំហំ​36​ហិកតា​ដោយ​មន្ត្រី​នោះ​អះអាងថា ឧកញ៉ា​គាត់​ចិត្ត​ល្អ​ទេ អាច​សុំ​ឡាន​គាត់​មួយ​គ្រឿង​ក៏​បានដែ​។​ដោយ​លោក​ស៊ឹម ភី​សង្ឃឹមថានឹង​អាច​សុំ​ដី​ពី​ឧកញ៉ា​បាន​1​ហិកតា​ព្រោះ​គាត់​ធ្វើ​ប្រធានការិយាល័យ​ធនធានទឹក​តាំងពី​ថ្ងៃ​បង្កើត​ការិយាល័យ​ធនធានទឹក​ព្រោះ​កន្លងមក​គាត់​ជា​មន្ត្រី​ធារាសាស្ត្រ​នៃ​មន្ទី​កសិកម្ម​ខេត្ត​អត់​ដែល​ទទួលបាន​ដី​សូម្បី​មួយ​ចង្អា​ម ។​

​តាម​ការបញ្ជាក់​ពី​ទំហំ​ដី​អាង​របស់​លោក​ស៊ឹម ភី​មាន​ចំនួន​36​ហិកតា គឺ​មន្ត្រី​អង្គរក្ស​ម្នាក់​ឈ្មោះ​ធឿន វុទ្ធី​ធ្លាប់​ធ្វើការ​ជាមួយគ្នា​នៅ​ទស្សនាវដ្ដី​ធម្មជាតិ​ក៏​បាន​បញ្ជាក់​ប្រាប់​ផងដែ​តាម​រូបភាព​ផែនទី​នៅក្នុង​ទូរស័ព្ទ​ថា​ដី​អាង​ទួល​ពន់​រៃ​មាន​ទំហំ​36​ហិកតា ប៉ុន្តែ​ឥឡូវ​នៅសល់តែ​8​ហិកតា​ទេ ព្រោះ​មន្ទីរ​បាន​កាត់​ឆ្វៀល​ធ្វើ​ប្លង់រឹង​ឲ្យ​ឈ្មួញ​អស់​28​ហិតា ហើយ​តាម​ការទិញ​លក់​ដោយ​បង្ខំ​គឺ​បើ​មិន​លក់​ក៏​គេ​យក​ដែរ ព្រោះ​ជា​ដី​អាង​រដ្ឋ ។ ក្រោយមក​លោក​ធឿន វុទ្ធី​បាន​នាំ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ឈ្មោះ នី ដើម្បី​យក​ឯកសារ រត់​ការ​ធ្វើ​ប្លង់​រឹង​ឲ្យ​ពលរដ្ឋ​8​គ្រួសារ​។​ទទួល​ឯកសារ​បាន​2​ថ្ងៃ​មន្ត្រី​ឈ្មោះ​នី បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​លេខ​និយាម​កា ប្លង់​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​8​គ្រួសារ គឺ​ជាន់​លើ​ប្លង់រឹង​ឈ្មោះ កុយ វី​ដែលជា​មេការ​ឧកញ៉ា​សំ ប៊​ន​តាម​ដឹង​ដី​នោះ​គឺ​គេ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​អស់ហើយ​។

​ចំណែក​ពាក្យបណ្ដឹង​សុំ​អន្តរាគមន៍​ចុះបញ្ជី​ដីធ្លី​ទៅ​អភិបាលខេត្ត​កណ្ដាល ទោះបី​ឯកឧត្តម​គួច ចំរើន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​ចុះហត្ថលេខា​ឯកភាព​តាម​ចំណារ​ឯកឧត្តម​តាំង ម៉េង​លាង​សុំ​យោបល់​ដ៏​ខ្ពស់​ពី​ឯកឧត្ដម​អភិបាលខេត្ត តម្រូវ​ឲ្យ​បង្កើត​ក្រុមការ​ងារ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដើម្បី​ធ្វើរ​បាយ​ការ ប៉ុន្តែ​រដ្ឋបាលខេត្ត​ពុំ​បាន​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​និង​ធ្វើ​របាយ​ការ​ឡើយ​ដោយ​គ្រាន់តែ​ចេញ​លិខិត​អញ្ជើញ​ឲ្យ​ប្រជាពលរដ្ឋ​8​គ្រួសារ​មក​ប្រជុំ​នៅ​សាលាខេត្ត​ដោយ​មាន​វត្តមាន​លោក​ស្រេង លឹម​ហួរ​នាយករង​រដ្ឋបាល​សាលាខេត្ត​ជា​អធិបតី​និង​មន្ត្រី​ជំនាញ​ផែនទី​មក​បញ្ចាំង​ស្លាយ​ថា​ជា​ទីតាំង​ដី​រដ្ឋ​គឺ​ចប់​ដោយ​ត្រូវ​កាត់​ឆ្វៀល​យក​ដី​អាស្រ័យ​ផល​និង​ដី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​មិនទាន់​មាន​ប្លង់​កើនឡើង​ពី​ដី​អាង​ដែល​នៅសល់​8​ហិកតា​ព្រោះ​ប្រជាពលរដ្ឋ​មិន​ព្រម​លក់​ឲ្យ​ឈ្មួញ​កើន​ដល់​27​ហិកតា​6707​ម៉ែត្រការ៉េ​បាន​ចុះ​បញ្ញី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​នៅ​ថ្ងៃទី​19​ខែកក្កដា​ឆ្នាំ​2021​ស្របពេល​ដែល​ប្រជាពលរដ្ឋ​បាន​កាន់កាប់​និង​អា​ស្រ​ផល​41​ឆ្នាំ​មកហើយ នេះ​បើ​តាម​ការបញ្ជាក់​ក្នុង​អង្គប្រជុំ​នៅ​សាលាខេត្ត​កណ្ដាល ។ សូម្បី​អ្នកសារព័ត៌មាន​2​រូប​ដែល​ចូល​ទៅ​ស្ដាប់​និង​យក​ព័ត៌មាន​ក្នុង​អង្គប្រជុំ​ក៏​ត្រូវបាន​មន្ត្រីខេត្ត​បណ្ដេញ​ចេញ​ដែ ដោយ​ប្រាប់ថា នៅ​ទីនេះ​មាន​មន្ត្រី​គេ​ថត​ហើយ (​ចប់​) ខេត្តកណ្ដាល​ស្មោះ ។​

​នៅពេល​ប្រជាពលរដ្ឋ 8 គ្រួសារ​បន្ត​ប្ដឹង​សុំ​អន្តរាគមន៍​ចុះបញ្ជី​ដីធ្លី​ទៅ​ក្រសួង​រៀបចំ​ដែន​ដី​អស់​រយៈពេល 7 ខែ​ជាង ទើប​ឯកសារ​ចូល​ដល់​នាយកដ្ឋាន​អធិការកិច្ច ដោយ​លោក​ភី​ន ចាន់​ធី​ន​ជា​មន្ត្រី​កាន់​ឯកសារ រួច​បើក​មើល​រូបភាព​ទីតាំង​ដី​ហើយ​ចង្អុល​ប្រាប់ថា​ទីតាំង​ដី​ផ្ទះ​នៅ​ជាប់​នឹង​ផ្លូវ​បែប​ហ្នឹង​ម្ដេច​ថា​ជា​ដី​អាង​។​កុំ​ចេះតែ​ចោទ​អាជ្ញាធរ​និង​មន្ត្រី​ថា​គេ​មិន​ចុះបញ្ជី​ឲ្យ​ប្រយ័ត្ន​គេ​ប្ដឹង ព្រោះ​លិខិត​ផ្ទេរសិទ្ធិ​មិន​អាច​យក​មក​អះអាង​បាន​ទេ​ត្រូវ​ទៅ​ទី​ញ​ពាក្យស្នើសុំ​ចុះបញ្ជី​នៅ​ភូមិបាល​ស្រុក​មក​បំពេញ​បើ​អាជ្ញាធរ​និង​មន្ត្រី​ភូមិបាល​មិន​ស៊ីញ៉េ​ឲ្យ​គឺ​ឲ្យ​គាត់​បញ្ជាក់​ពី​មូលហេតុ​រួច​ចាំ​ប្ដឹង​មក​ម្ដង​ទៀត ដោយ​លោក​គ្រាន់តែ​ធ្វើ​កំណត់​ហេតុ​ថា​មិន​បាន​រៀបចំ​ឯកសារ​ចុះបញ្ជី​តែប៉ុណ្ណោះ ។ នៅពេល​ទិញ​ឯកសារ​ចុះបញ្ជី​ដីធ្លី​យក​ទៅឲ្យ​ឃុំ​ស៊ីញ៉េ​ត្រូវ​បាន​បដិសេធន៍​ដោយ​សូម្បី​ឲ្យ​បញ្ជាក់​ពី​មូលហេតុ​ក៏​មេឃុំ​ឆ្លើយថា​ខ្លាច​ជាប់គុក​ព្រោះ​កន្លងមក​គេ​ប្ដឹង​ចូល​តុលាការ​ច្រើនលើក​ហើយ​ទោះបី​មាន​ការជំរុញ​ពី​ជំទប់​ឃុំ​ក៏ដោយ ។ នៅពេល​ជំទប់​សួរនាំ​ក្រៅ​សាច់​រឿង​ថា ចុះ​អា​ដី​នៅ​ខាងលិច​តើ​អាចធ្វើ​បាន​ទេ ? មេឃុំ​គាត់​ឆ្លើយថា អ្នក​ណា​ហ៊ាន​ធ្វើ​បើ​កាល​ប្រជុំ​ប្រជាពលរដ្ឋ​ស្នើសុំ​ចុះបញ្ជី​ត្រូវបាន​សម្ដេច​បវរ​យល់​ព្រម​ហើយ ។ មានន័យ​ថា បើ​កុំ​តែ​សម្ដេច​បវរ​ចុះ​ទៅ​បាន​ឯកភាព​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ទេ គឺ​ពិតជា​មិន​អាចឲ្យ​រាស្ត្រ​ទទួលបាន​សិទ្ធិ​ចុះបញ្ជី​ដីធ្លី​បាន​នោះទេ ! នេះ​ឬ​លក្ខណៈសម្បត្តិ​មន្ត្រី​បំរើ​រាស្ត្រ​ដែល​ថ្នាក់ដឹកនាំ​តែង​ក្រើនរំលឹក​។​ឬ​មួយ​ថា​មាន​តែ​សម្ដេច​បវរ​និង​សម្ដេច​តេជោ​ដែល​ជា​ថ្នាក់ដឹកនាំ​ទេ​ដែលជា​អ្នកបំរើ​រាស្ត្រ​ពិតប្រាកដ​។

​ចំណែក​ប្ដឹងទៅ​ក្រសួង​ជា​លើក​ទី​ពីរ​គី​ឃើញ​មន្ត្រី​ក្រសួង​ជា​ស្ត្រី​គាត់​បាន​ឲ្យ​ផ្ញើ​រូប​ប្លង់ដី​ថត​ឲ្យបាន​ច្បាស់​ព្រោះ​លេខ​និយាម​កា នៅក្នុង​ពាក្យ​បណ្ដឹ​មើល​មិន​ច្បាស់​ទេ ។ ឬ​មួយ​មន្ត្រី​ក្រសួង​គាត់​យក​លេខ​និយាម​កា​ទៅ​ពិនិត្យ​ក្នុង​ផែនទី​ឃើញ​ដូច​មន្ត្រីខេត្ត​ឈ្មោះ​នីថា​ប្លង់ដី​ទាំង​8​គ្រួសារ​ជាន់​លើ​ប្លង់រឹង​ឈ្មោះ​កុយ​វី​មេការ​ឧកញ៉ា​សំ​ប៊​ន​រួច​ធ្វើ​របាយ​ការ​ភូតកុហក់​រដ្ឋមន្ត្រី​ថា​ក្រុម​ខ្លួន​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​ជាក់ស្ដែង​ទាំង​ប្រជាពលរដ្ឋ​8​គ្រួសារ​ដែល​រស់នៅ​លើ​ដី​នោះ​រួម​ទាំង​មេ​ភូមិ​ក៏​ពុំបាន​ដឹង​បាន​ស្គាល់​មុខ​មន្ត្រី​ដែល​ចុះ​ទៅ​ដល់​ទីតាំង​ដី​ជាក់ស្ដែង​ផង ។ ហើយ​អ្វី​ដែល​មន្ត្រីខេត្ត​បញ្ជាក់​ពី​ទំហំ​ដី និង​រយៈពេល​ចុះបញ្ជី​ដូច​បាន​រៀបរាប់​ខាងលើ​ក៏​សុទ្ធសឹងតែ​ខុសៗ​គ្នា​ដែ លើ​ទីតាំង​ដី​តែ​មួយ​សោះ ។ ភាពមិនច្បាស់លាស់​ពី​ក្រោម​ដល់​លើ​នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ទាំង​8​គ្រួសារ​ដាក់​ពាក្យបណ្ដឹង​ស្នើ​សុំ​អន្តរាគមន៍​ជា​លើក​ទី​2 គោរព​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ជាតិ​មេត្តា​អនុញ្ញាត​ឲ្យមាន​មន្ត្រី​អធិការកិច្ច​ចុះ​ពិនិត្យ​និង​ធ្វើ​របាយការណ៍​ជាក់ស្ដែង​ដើម្បី​ឲ្យ​រាស្ត្រ​ដែល​ជ្រក​ក្រោម​ម្លប់​ដឹកនាំ​របស់​សម្ដេច​តេជោ​ធិបតី​ទទួ​លបាន​យុត្តិធម៌​និង​សុខ​សន្តិភាព​ពិតប្រាកដ ។ ពុំនោះ​ទេ​បើ​ថ្នាក់ដឹកនាំ​ជំនាញ​នៅតែ​គេចវេះ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ឲ្យដឹង​ពី​ស្ថានភាព​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ដោយ​ធ្វើកា​សម្រេច​ទៅ​តាម​តែ​របាយការណ៍ ឬ​តាម​អ្នក​ខ្សឹប​ទេនោះ សម​ដូច​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត្យ​សុខ ទូច​ប្រធាន​រាជបណ្ឌិត្យសភា​លើកឡើង​គឺ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​មាន​ស្ថានភាព​ទន់ខ្សោយ​ស្រាប់ ៕
​

 

Filed in: ព័ត៌មានក្នុងប្រទេស